អាម៉េរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឱ្យអ៊ុយក្រែននោះទេ

ពិភពលោក
ថ្ថ្ងៃអង្គារ 31 ឧសភា 2022
អាម៉េរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឱ្យអ៊ុយក្រែននោះទេ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា លោក បៃដិននិយាយថា អាម៉េរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឱ្យអ៊ុយក្រែននោះទេ។

ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មួយដែលថា រដ្ឋបាលលោក បៃដិនកំពុងរៀបចំបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ ទៅឲ្យទីក្រុងកៀវសម្រាប់ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។

អាម៉េរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឱ្យអ៊ុយក្រែននោះទេ

មន្ត្រីអ៊ុយក្រែនបាននិងកំពុងបន្តស្វែងរកប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ហៅថា Multiple Rocket Launch System (MLRS) ដែលអាចបាញ់គ្រាប់រ៉ុក្កែតបានចម្ងាយរាប់រយម៉ាយ។

ទូរទស្សន៍ CNN និង The Washington Post បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋបាលលោកបៃដិន កំពុងងាកទៅរកការបញ្ជូនប្រព័ន្ធរ៉ុក្កែតខាងលើ និងប្រព័ន្ធមួយផ្សេងទៀតគឺ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ ដែលគេស្គាល់ថា HIMARS ទៅឲ្យអ៊ុយក្រែន ដែលជាមួយផ្នែកនៃកម្មវិធីជំនួយយោធាដ៏ធំសម្រាប់ប្រទេសនេះ៕