នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៥ (AHMM) អាស៊ានថាខ្លួននឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការអនុម័តស្តង់ដារពិធីសារសុខភាពរបស់បណ្តាប្រទេសជាសមាជិកខ្លួន។ការបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្កើតលិខិតឆ្លងដែនវ៉ាក់សាំង គឺជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈរបស់ AHMM ដែលបានពិភាក្សាអំពីការរៀបចំនូវការទទួលស្គាល់គ្នាទៅវិញទៅមកទៅលើវិញ្ញាបនបត្រសុខភាពជំងឺកូវីដ-១៩។
លិខិតឆ្លងដែនវ៉ាក់សាំងដែលបានស្នើឡើងនេះនឹងប្រើប្រាស់ជាយន្តការលិខិតឆ្លងដែនធ្វើដំណើរក្រៅប្រទេសដែលប្រើប្រាស់ដោយអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសនីមួយៗសម្រាប់ការបញ្ជាក់អត្តសញ្ញាណរបស់អ្នកធ្វើដំណើរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះបណ្តាក្រុមហ៊ុនអាជីវកម្មទេសចរណ៍ត្រូវការបណ្ណចាក់វ៉ាក់សាំងពីអ្នកធ្វើដំណើរ ដើម្បីបញ្ជាក់ថាពួកគេមានសុខភាពល្អដើម្បីអនុវត្តសកម្មភាពនានាដែលទាក់ទងនឹងការធ្វើដំណើរ៕ Cre- AKP