ប្រជាសហគមន៍ក្រីក្រពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 19 ឧសភា 2022
ប្រជាសហគមន៍ក្រីក្រពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ (CCFC) បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី“អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនដែលងាយរងគ្រោះ” ដែលមានសិក្ខាកាមចូលរួមចំនួន២៩នាក់ ក្នុងនោះស្ត្រីចំនួន១៧នាក់មកពីខេត្តផ្សេងៗគ្នា មានខេត្តកោះកុង កំពង់ស្ពឺ ស្វាយរៀងត្បូងឃ្មុំ ក្រចេះ និងព្រៈវិហារ ដែលពួកគេសុទ្អសឹងជាប្រជាសហគមន៍ក្រីក្រ និងជាជនដែលងាយរងគ្រោះ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍ដើម្បីស្វែងអោយបានច្បាស់លាស់ពីដំណើការផ្ដល់ប័ណ្ណក្រីក្រ ប័ណ្ណសមធម៌ ក៏ដូចជាដំណើការដក និងកែសម្រួលពត៌មានអំពីប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។ ជាងនេះទៅទៀត គឺដើម្បីអោយសិក្ខាកាមអ្នកចូលរួមទាំងអស់បានដឹងអំពីដំណើរការនៃការស្នើសុំអត្តសញ្ញាណគ្រួសារក្រីក្រ៕

ប្រជាសហគមន៍ក្រីក្រពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ប្រជាសហគមន៍ក្រីក្រពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ