ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel ព្រមទាំងលោកនាយករដ្ឋមន្ត្រីបែលហ្ស៊ិក និងលុចហ្សំបួស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដំបូង ដែលបានអបអរសាទរជ័យជម្នះលោកប្រធានាធិបតីបារាំង Macron ជាមួយបណ្ដាមេដឹកនាំស្ទើរតែទាំងអស់នៅក្នុងប្លុកសហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បន្ទាប់ពីលោកបានទទួលជ័យជម្នះលើលោកស្រីMarine Le Pen។
លោក Michel បានសេសេរនៅលើបណ្ដាញសង្គម Twitter ថា ជ័យយោលោក Emmanuel នៅក្នុងពេលវេលាដ៏ច្របូកច្របល់នេះ យើងត្រូវការឲ្យអឺរ៉ុបរឹងមាំ ហើយប្រទេសបារាំងពិតជាបានធ្វើការងារជាច្រើនដើម្បីអធិបតេយ្យភាព និងសហភាពអឺរ៉ុបជាយុទ្ធសាស្ត្រ។
បណ្ដាមេដឹកនាំរបស់ប្រទេសជាច្រើនទៀតដូចជា ស៊ុយអែត រ៉ូម៉ានី លីទុយអានី ហ្វាំងឡង់ ហូឡង់ អៀរឡង់ និងក្រិកជាដើម ព្រមទាំងប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញការអបអរសាទរ បន្ទាប់ពីប្រកាសលទ្ធផលជ័យជម្នះជាងកន្លះម៉ោង៕