អ្នកនយោបាយថ្មីថ្មោងនៅប្រទេសកូរ៉េខាងត្បូងជាប់ឆ្នោតជាប្រធានាធិបតីយ៉ាងប្រកៀកប្រកិតបំផុត

ពិភពលោក
ថ្ថ្ងៃសុក្រ 11 មីនា 2022
អ្នកនយោបាយថ្មីថ្មោងនៅប្រទេសកូរ៉េខាងត្បូងជាប់ឆ្នោតជាប្រធានាធិបតីយ៉ាងប្រកៀកប្រកិតបំផុត

លោក Yoon Suk-yeol ជាអតីតរដ្ឋអាជ្ញាកំពូល នៅបក្សអភិរក្សនិយមនៅថ្ងៃព្រហស្បតិ៍ បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដោយឈ្នះគូប្រជែងមកពីគណបក្សសេរីនិយម ដោយលទ្ធផលប្រកៀកប្រកិតគ្នាបំផុត។

លោក Yoon ដែលមានវ័យ ៦១ ឆ្នាំ គឺជាអ្នកនយោបាយថ្មីថ្មោងម្នាក់ ដែលបានឡើងឋាន: នៅក្នុងការិយាល័យរដ្ឋអាជ្ញាក្នុងស្រុក និងជាតិ ហើយជាពិសេសលោក ធ្លាប់បានជួយកាត់ទោសអតីតប្រធានាធីបតី Park Guen-hye នៅក្នុងក្តីចោទប្រកាន់ពីបទអំពើពុករលួយរបស់អ្នកស្រីទៀតផង។

អ្នកនយោបាយថ្មីថ្មោងនៅប្រទេសកូរ៉េខាងត្បូងជាប់ឆ្នោតជាប្រធានាធិបតីយ៉ាងប្រកៀកប្រកិតបំផុត

ក្រោយទទួលបានការគាំទ្រនេះលោក Yoon នឹងចាប់ផ្តើមចូលកាន់តំណែងបន្តជំនួសលោកMoon Jae-in នៅក្នុងខែឧសភា សម្រាប់អាណត្តិមានរយ:ពេលប្រាំឆ្នាំ ជាមួយនឹងការរាប់សន្លឹកឆ្នោតច្រើនជាង ៩៨% ដោយលោក Yoon មានសំឡេងគំាទ្រ ៤៨,៦% នៃសន្លឹកឆ្នោតខណ:គូប្រជែងទទួលបាន ៤៧,៨% ដែលការយកឈ្នះសឹងមិនបាន ១% ផង ទៅលើគូប្រជែងខណ:ការបោះឆ្នោតនេះ ត្រូវបានគេចាត់ទុកថាមានភាពប្រណាំងប្រជែងតឹងតែងបំផុត ក្នុងប្រវត្តិសាស្រ្តរបស់កូរ៉េខាងត្បូង ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមរៀបចំការបោះឆ្នោតប្រធានាធិបតី ដោយសេរី ក្នុងឆ្នាំ ១៩៨៧ មក៕

អ្នកនយោបាយថ្មីថ្មោងនៅប្រទេសកូរ៉េខាងត្បូងជាប់ឆ្នោតជាប្រធានាធិបតីយ៉ាងប្រកៀកប្រកិតបំផុត