រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យ នេះ (ម៉ោងក្នុងទីក្រុងកៀវ) ដែលនេះជាដំណើរទស្សនកិច្ចកំលុងពេលសង្រ្គាមជាលើកដំបូងពីសំណាក់មន្ត្រីកំពូលអាមេរិក ខណៈសង្រ្គាម របស់លោក ពូទីនបានឈានចូលខែទី៣ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កើតមានឡើង នៅចំពេលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងដំណាក់កាល២ នៃសង្រ្គាម។ ប៉ុន្តែ នៅពេលត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP សាកសួរពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដោយមន្ត្រីកំពូលអាមេរិកនៃរដ្ឋបាលលោក ចូ បៃដិនទាំង២រូបនេះ ខាងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដែលជាអ្នកប្រកាសពីដំណើរទស្សនកិច្ចខាងលើ ក៏បានអំពាវនាវជាថ្មីផងដែរឱ្យមាន ការរៀបចំកិច្ចប្រជុំមួយរវាងលោក និងលោកប្រធានាធិបតីរុស្ស៉ី ពូទីន ដើម្បីបញ្ចប់សង្រ្គាម។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា«ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះ គឺជាអ្នកត្រូវបញ្ចប់វាទៅវិញ»។
គួររម្លឹកថា បើតាមលោក ហ្សេលេនស្គី លោកមិនខ្លាចក្នុងការជួបចរចាជាមួយលោក ពូទីននោះទេប៉ុន្តែលោកនៅតែអះអាងថា ទីក្រុងកៀវនឹងបោះបង់កិច្ចចរចា ប្រសិនបើកងទ័ពអ៊ុយក្រែនក្នុងទីក្រុង Mariupol ត្រូវបានសម្លា