ដ្រូនពិឃាតប្រភេទថ្មី Phoenix Ghost របស់អាមេរិក កំពុងបញ្ជូនឱ្យអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី

ពិភពលោក
ថ្ថ្ងៃសៅរ៍ 23 មេសា 2022
ដ្រូនពិឃាតប្រភេទថ្មី Phoenix Ghost របស់អាមេរិក កំពុងបញ្ជូនឱ្យអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនយន្តហោះដ្រូនពិឃាត Phoenix Ghost ថ្មីបំផុតរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសសមាជិកណាតូក៏បានកំពុងបង្កើនអាវុធដល់អ៊ុយក្រែនបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកដោយយោធាប្រឆាំងនឹងប្រទេសនេះកាលពីចុងខែកុម្ភៈ។

ដ្រូនពិឃាតប្រភេទថ្មី Phoenix Ghost របស់អាមេរិក កំពុងបញ្ជូនឱ្យអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី

សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា យន្តហោះដ្រូនគ្មានមនុស្សបើកនេះ “ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយកងទ័ពអាកាស ដើម្បីឆ្លើយតបជាពិសេសទៅនឹងតម្រូវការរបស់អ៊ុយក្រែន”។ នៅក្នុងការពិភាក្សាជាមួយភាគីអ៊ុយក្រែនអំពីតម្រូវការរបស់ពួកគេ យើងជឿថាប្រព័ន្ធពិសេសនេះសមនឹងតម្រូវការរបស់ពួកគេយ៉ាងខ្លាំង ជាពិសេសនៅភាគខាងកើតអ៊ុយក្រែន”។

ដ្រូនពិឃាតប្រភេទថ្មី Phoenix Ghost របស់អាមេរិក កំពុងបញ្ជូនឱ្យអ៊ុយក្រែន ទប់ទល់នឹងរុស្ស៊ី

លោក Kirby បាននិយាយថា ដ្រូនពិឃាត Phoenix Ghost គឺស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើក Switchblade kamikaze ដែលទីក្រុងវ៉ាស៊ីនតោនបានសន្យារួចហើយជាមួយនឹងរដ្ឋាភិបាលទីក្រុងគៀវ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះគ្មានមនុស្សបើកនេះ “ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការយុទ្ធសាស្ត្រ” ហើយអាចត្រូវបានប្រើសម្រាប់ការឃ្លាំមើលប៉ុន្តែ “ការផ្តោតសំខាន់របស់វាគឺការវាយប្រហារ”៕