ប្រទេសជប៉ុនបានប្រគល់អំណោយរថយន្តគិលានសង្រ្គោះជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣៥គ្រឿង កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
ជំហ៊ានដំបូងកល្យាណមិត្តជប៉ុន ផ្ដល់ជូនរថយន្ត ៣៥គ្រឿងសិន ក្នុងចំណោម ១០០គ្រឿង ជាជំនួយឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ក្នុងគម្រោងនេះ ជប៉ុននឹងបន្ដជួយ ៦៥គ្រឿងបន្ថែមទៀតជាបន្ដបន្ទាប់នៅគ្រាក្រោយ៕