ពូទីន ព្រមានពីផលវិបាកដែលមិនអាចទាយមុន បើអាម៉េរិកបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន

ពិភពលោក
ថ្ថ្ងៃអាទិត្យ 17 មេសា 2022
ពូទីន ព្រមានពីផលវិបាកដែលមិនអាចទាយមុន បើអាម៉េរិកបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន

ពូទីនបានព្រមានសហរដ្ឋអាម៉េរិក និងសម្ព័ន្ធយោធាណាតូពីផលវិបាកដែលមិនអាចដឹងមុនប្រសិនបើរដ្ឋបាលលោកចូ បៃដិន បន្តផ្ទេរអាវុធឱ្យអ៊ុយក្រែន។ នេះបើតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ចេញផ្សាយកាលពី ថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែអាម៉េរិកបញ្ជាក់យ៉ាងច្បាស់ថានឹងបន្តបញ្ជូនជំនួយផ្នែកសន្តិសុខទៅអ៊ុយក្រែនដើម្បីការពារខ្លួនប្រឆាំងរុស្ស៊ី។

យោងតាមវ៉ាស៊ីនតោនប៉ុស្តិ៍ រុស្ស៊ីបានផ្ញើសារបែបការទូតមួយទៅអាម៉េរិកក្នុងសប្តាហ៍នេះដោយព្រមានថា ការណ៍ដែលអាម៉េរិក និងសម្ព័ន្ធយោធាណាតូបញ្ជូនប្រព័ន្ធសព្វាវុធដ៏រសើបបំផុតទៅអ៊ុយក្រែននឹងនាំមកនូវផលវិបាកដែលមិនអាចទាយទុកមុនបាន។ បន្ថែមពីនេះការដឹកជញ្ជូនអាវុធទាំងនេះរឹតតែបញ្ឆេះជម្លោះឱ្យកាន់តែខ្លាំងថែមទៀត៕