រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារជូនពរពលរដ្ឋកម្ពុជា ហើយថានឹងពង្រឹង​ទំនាក់ទំនងឱ្យ​កាន់​តែ​ខ្លាំង

ពិភពលោក
ថ្ថ្ងៃពុធ 13 មេសា 2022
រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារជូនពរពលរដ្ឋកម្ពុជា ហើយថានឹងពង្រឹង​ទំនាក់ទំនងឱ្យ​កាន់​តែ​ខ្លាំង

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់លោក  Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១២ មេសា ឆ្នាំ២ឥ២២ បានលើកឡើង​ថា ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមគោរពជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។https://www.state.gov/khmer-new-year-2022

លោក Blinken ថា ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​គឺជា​ឱកាស​អបអរ​និង​រំឭក​ឡើង​វិញ​ពី​ភាពសម្បូរ​បែប​និង​ភាពរស់​រវើក​នៃ​វប្បធម៌​ខ្មែរ។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់​ថា «យើង​ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការបន្ត​កសាង​ទំនាក់ទំនង​វប្បធម៌​ដ៏​រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក​និង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យើង​ខ្ញុំ​រីករាយ​នឹង​ពង្រឹង​ទំនាក់ទំនង​នេះ​ឱ្យកាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​កសាង​កម្ពុជា​មួយ​ដែល​កាន់​តែ​មាន​វិបុលភាពប្រជាធិបតេយ្យ និង​ឯករាជ្យ​ថែម​ទៀត»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បញ្ចប់​ដោយសារ​ដែល​បាន​បញ្ជាក់​ថា៖ «សូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​បាន​ប្រកប​ដោយ​ភាពរុងរឿង មាន​សុខភាព​បរិបូរណ៍»៕

រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារជូនពរពលរដ្ឋកម្ពុជា ហើយថានឹងពង្រឹង​ទំនាក់ទំនងឱ្យ​កាន់​តែ​ខ្លាំង រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារជូនពរពលរដ្ឋកម្ពុជា ហើយថានឹងពង្រឹង​ទំនាក់ទំនងឱ្យ​កាន់​តែ​ខ្លាំង