អ្នកប្រឆាំងលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ី និងបេឡារុស កំពុងរួបរួមគ្នាដាក់ញត្តិទាមទារឱ្យប្រទេសស្វីសបណ្តេញ "ស្រីស្នេហ៍" របស់លោកពូទីន ដែលមានឈ្មោះ Alina Kabaeva ខណៈមានការអះអាងថា នាងកំពុងលាក់ខ្លួនជាមួយកូនៗរបស់ពួកគេនៅក្នុងវីឡាប្រណីតមួយ។ មើលវីដេអូ https://fb.watch/b_tGBIpZvV/
នាង Kabaeva អាយុ 38 ឆ្នាំគឺជាអតីតអ្នកហាត់កាយសម្ព័ន្ធអូឡាំពិក និងម្ចាស់មេដាយមាស ដែលត្រូវបានគេជឿថាជាស្រីកំណាន់របស់ពូទីន និងជាម្តាយរបស់កូនសម្ងាត់ ដែលលោកពូទីនមិនដែលទទួលស្គាល់ជាផ្លូវការ។
ញត្តិនេះធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា Kabaeva ដែលធ្លាប់ដាក់ឈ្មោះថា "ស្ត្រីដែលបត់បែនបំផុតរបស់រុស្ស៊ី" ត្រូវបានបញ្ជូនទៅផ្ទះវិឡាឯកជនមួយក្នុងប្រទេសស្វីសកាលពីដើមខែនេះ ចំពេលដែលរុស្ស៊ីលើកទ័ពឈ្លានពានពីអ៊ុយក្រែន។
បើទោះបីមានសង្រ្គាមបច្ចុប្បន្នក៏ដោយ ប្រទេសស្វីសនៅតែបន្តធ្វើជាកន្លែងជ្រកកោនឱ្យស្រីកំណាន់នៃរបបរបស់លោកពូទីន។ ហើយរហូតមកដល់ពេលនេះលោកខាងលិចមិនបានដាក់ទណ្ឌកម្មនាង Kabaeva ដែលជាដៃគូសម្ងាត់របស់ពូទីន និងមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅ National Media Group ដែលជាទូរទស្សន៍និងកាសែតធំរបស់ Kremlin-obedient Behemoth ជាមួយនឹងប្រាក់ខែជិត 8 លានផោនក្នុងមួយឆ្នាំៗ
អ្នកទាំងពីរត្រូវបានគេថតរូបជាមួយគ្នាជាច្រើនលើក ហើយការស៊ើបអង្កេតដោយមូលនិធិប្រឆាំងអំពើពុករលួយដែលបង្កើតឡើងដោយគូប្រជែងលោក Putin ដែលជាប់ពន្ធនាគារគឺ Alexei Navalny បានបង្ហាញថា ឧកញ៉ារុស្ស៊ីជាច្រើននាក់បានផ្តល់អំណោយជាទ្រព្យសម្បត្តិ លុយកាក់និងទ្រព្យសម្បត្តិផ្សេងទៀតដល់គ្រួសាររបស់នាងKabaeva ។
អតីតអ្នកកីឡាការនីកាយសម្ព័ន្ធរូបនេះកម្រឃើញនៅទីសាធារណៈ ប៉ុន្តែនាងត្រូវបានគេឃើញរូបក្នុងវីដេអូរាំនៅឯការប្រកួតកាយសម្ព័ន្ធចង្វាក់ 'Divine Grace' នៅទីក្រុងមូស្គូក្នុងខែធ្នូឆ្នាំមុនត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។
ស្រីកំណាន់មិនផ្លូវការរូបនេះកើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៣ នៅទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ីកម្ពស់១.៦៦ ទម្ងន់៥៥គីឡូ៕