អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 1 ឧសភា 2021

បន្ទាប់ពីបែកធ្លាយព័ត៌មានថា លោក វន ស៉ីផា អភិបាលស្រុកសាមអគ្គីមានជ័យប្រើកាំភ្លើងបាញ់គោអ្នកស្រុកមួយក្បាលងាប់ ព្រោះតែខឹងចូលស៊ីស្មៅក្នុងសាលាស្រុក កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រូវបានលោកអធិការ និងអភិបាលស្រុកចេញមុខបដិសេដ្ឋ នាំឱ្យអ្នកផងកើតមន្ទិល។

អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ

ទាក់ទងករណីនេះអភិបាលស្រុកសាមគ្គីមានជ័យលោក វន ស៊ីផា បានឱ្យអ្នកសារព័ត៌មានដឹងថា លោកមិនបានបាញ់សត្វគោប្រជាពលរដ្ឋឱ្យងាប់ទេ ហើយលោកកំពុងឱ្យសមត្ថកិច្ចស៊ើបអង្កេត។  

អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ

ចំណែកលោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា ពិតជាមានគោមួយក្បាលងាប់នៅមុខសាលាស្រុក គឺដោយសារតែលោកអភិបាលស្រុកគប់នឹងដុំថ្មមិនបានបាញ់ដោយកាំភ្លើងឡើយ។ ហើយពេលនេះលោកអភិបាលស្រុកក៏បានសម្របសម្រួលជាមួយម្ចាស់គោព្រមទទួលយកសំណងជាប្រាក់ចំនួន៤លានរៀល ដើម្បីបញ្ចប់រឿង។  

ទោះយ៉ាងណាការផ្ដល់ព័ត៌មានរបស់លោកអភិបាល និងលោកអធិការស្រុកសាមគ្គីមានជ័យ ថាបានគប់នឹងដុំថ្មនោះនាំឱ្យកើតឆ្ងល់ ដែលដើមឡើយពលរដ្ឋផ្អើលឆោឡោថា លោកអភិបាលស្រុកជាជនដៃដល់ប្រើកាំភ្លើងបាញ់ ខណៈសត្វគោនោះម្ចាស់សំណងខាងសាលាស្រុកជាអ្នកដឹកយកទៅទាំងយប់ ក្រោយចរចាត្រូវគ្នាបញ្ចប់រឿង៕

ម្ចាស់គោរូប២នាក់ប្ដីប្រពន្ធខាងក្រោម ប្ដីឈ្មោះ ខែក គឿន អាយុ ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឡឹក ស្រី អាយុ ៤២ឆ្នាំ

អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ អភិបាលស្រុកសាមគ្គីមានជ័យ ពិតជាដៃត្រង់មែន គប់គោងាប់មួយដុំថ្ម ព្រោះចូលស៉ីស្មៅ