ក្រុមហ៊ុនវៀតណាមផ្អាកការនាំចេញទំនិញតម្លៃ ៣០លានដុល្លារ ទៅរុស្ស៊ី និងអ៊ឺរ៉ុប

ពិភពលោក
ថ្ថ្ងៃពុធ 9 មីនា 2022
ក្រុមហ៊ុនវៀតណាមផ្អាកការនាំចេញទំនិញតម្លៃ ៣០លានដុល្លារ ទៅរុស្ស៊ី និងអ៊ឺរ៉ុប

លោក Phan Minh Thong អគ្គនាយកក្រុមហ៊ុន Phuc Sinh បានចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីទាក់ទងទៅកាន់អតិថិជន នៅក្នុងប្រទេសរុស្ស៊ី និងអឺរ៉ុប ដើម្បីដោះស្រាយការបញ្ជាទិញ និងស្នើសុំពន្យាពេលដឹកជញ្ជូន។

លោកបន្តថា ក្នុងមួយឆ្នាំក្រុមហ៊ុនខាងលើ បាននាំចេញកាហ្វេ ម្រេច និងផលិតផលផ្សេងទៀតដែលមានតម្លៃសរុបប្រហែល ៣០ លានដុល្លារ ទៅកាន់ប្រទេសរុស្ស៊ី។ ប៉ុន្តែដោយសារតែការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក្នុងរយ:ពេលកន្លងមកនេះ ដោយរួមមានទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីសំណាក់ប្រទេសលោកខាងលិច បានធ្វើឱ្យការបញ្ជាទិញរបស់ក្រុមហ៊ុន Phuc Sinh ត្រូវបានផ្អាកទាំងស្រុង។

ក្រុមហ៊ុនវៀតណាមផ្អាកការនាំចេញទំនិញតម្លៃ ៣០លានដុល្លារ ទៅរុស្ស៊ី និងអ៊ឺរ៉ុប

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់វៀតណាមមួយផ្សេងទៀត ដែលនាំចេញផ្លែឈើ និងបន្លែ ទៅកាន់ប្រទេសរុស្ស៊ី ក៏ត្រូវបានផ្អាកការបញ្ជាទិញរបស់ខ្លួនផងដែរ ដោយសារតែបញ្ហាភស្តុភារ ស្របពេលប័ណ្ណសម្រាប់នាំចេញទៅកាន់ប្រទេសរុស្ស៊ី គឺត្រូវបានបដិសេធដោយធនាគារផងដែរដោយសារតែធនាគាររបស់វៀតណាម និងដៃគូរបស់ពួកគេ ប្រើប្រាស់ប្រព័ន្ធទូទាត់សកលSWIFT៕