កម្ពុជានឹងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រកែប ដោយការជីកព្រែក មិនឆ្លងកាត់តាមវៀតណាម

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 30 មករា 2022
កម្ពុជានឹងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រកែប ដោយការជីកព្រែក មិនឆ្លងកាត់តាមវៀតណាម

ភ្នំពេញ៖ ក្រសួងសារធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០២២ បានឱ្យថារាជរដ្ឋាភិបាល​គ្រោង​ធ្វេីការតភ្ជាប់ការដឹកជញ្ជួនតាមផ្លូវទឹកពីទន្លេបាសាក់​ ទៅ​កាន់សមុទ្រខេត្ត​កែប​ផ្ទាល់​ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។ 

គម្រោងនេះត្រូវបានសិក្សារួចរាល់ហើយ។ ដោយបានពិភាក្សាទិដ្ឋភាពផ្លូវច្បាប់នានាជាមួយក្រសួងធនធានទឹកពាក់ព័ន្ធច្បាប់ទន្លេមេគង្គ ហើយក៏មិនមានបញ្ហាអ្វីនោះដែរ។

កម្ពុជានឹងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រកែប ដោយការជីកព្រែក មិនឆ្លងកាត់តាមវៀតណាម

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា ការតភ្ជាប់នេះ គឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មីភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណជា៥គីឡូម៉ែត្រ។ បើទោះបីជាយ៉ាងណាការតភ្ជាប់នេះស្ថិតនៅក្នុងការសិក្សានៅឡើយ។ តែសម្រាប់លោកទេសរដ្ឋមន្ត្រី ចង់ឃើញបណ្តាញផ្លូវទឹកនេះលេចចេញជារូបរាង ព្រោះវាផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនរបស់កម្ពុជា។

សូមរំលឹកថា ប្រសិនគម្រោងនេះជោគជ័យ​ នឹងធ្វើការតភ្ជាប់ខ្សែដឹកជញ្ជូនតាមផ្លូវទឹកពីកំពង់ផែទឹកសាបទៅកំពង់ផែទឹកប្រៃដោយផ្ទាល់តែម្ដងដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីដែលមានសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិក្អមសំណឆ្លងកាត់វៀតណាម និងចំណេញការធ្វើដំណើរប្រហែល៨០គីឡូម៉ែត្រ៕

កម្ពុជានឹងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រកែប ដោយការជីកព្រែក មិនឆ្លងកាត់តាមវៀតណាម