ក្រសួងកសិកម្ម បិទការនេសាទត្រីកាម៉ុងជាកំហិតរយៈពេល២ខែ ដើម្បីទុកតពូជយូរអង្វែង

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 18 មករា 2022
ក្រសួងកសិកម្ម បិទការនេសាទត្រីកាម៉ុងជាកំហិតរយៈពេល២ខែ ដើម្បីទុកតពូជយូរអង្វែង

ភ្នំពេញ៖ សម្រាប់រដូវនេសាទឆ្នាំ២០២២ នេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យបិទធ្វើការនេសាទត្រីកាម៉ុងរយៈពេល ២ខែ នៅក្នុងដែននេសាទសុវត្ថិភាពត្រីកាម៉ុង ក្នុងគោលបំណងដើម្បីការពារធនធានជលផលសមុទ្រឱ្យបានគង់វង្ស។

ក្រសួងសិកម្ម ចុះហត្ថលេខានៅថ្ងៃទី១០ ខែមករា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានបញ្ជាក់ថា នៅរដូវបន្តពូជ និងពងកូនរបស់ត្រីកាម៉ុងឬហៅថា ប្លាធូ នៅក្នុងដែននេសាទសមុទ្រនៃកម្ពុជាត្រូវផ្អាកជាកំហិតចាប់ពីខែមករានេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សូមរំលឹកថា ផលនៃផលិតផលជលផលសមុទ្រឆ្នាំ២០២១ កម្ពុជាទទួលបានចំនួន ១២,៥ម៉ឺនតោនជាចំនួនកើន ១,៨៧ភាគរយបើធៀបនឹងឆ្នាំ២០២០៕

ក្រសួងកសិកម្ម បិទការនេសាទត្រីកាម៉ុងជាកំហិតរយៈពេល២ខែ ដើម្បីទុកតពូជយូរអង្វែង