ស្ទឹងត្រែង៖ សេចក្ដីរាយការបឋមមកថា យ៉ាងហោចណាស់ទាហាន ២នាក់ស្លាប់នៅស្ទឹងត្រែងដោយសារសមយុទ្ធបាញ់គ្រាប់ពិត ក្រៅពីនេះក៏មានអ្នករងរបួសដែរកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២២។
ទាហាន ២នាក់ក្នុងចំណោមអ្នកស្លាប់ម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ យូម សុផាន់និត ភេទប្រុសអាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
គ្រោះថ្នាក់នេះកើតឡើងដោយសារទាក់ទងនឹងកំហុសបច្ចេកទេសក្នុងការ បាញ់គ្រាប់ពិតហើយសាកសពដែលស្លាប់ក្នុងសមយុទ្ធនេះបានបញ្ជូនទៅឱ្យក្រុមគ្រួសារ៕