ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 27 មិថុនា 2026
ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន

ប្រឡាយបង្ហូរទឹកសាធារណៈដែលមានទទឹងប្រហែល ៩ម៉ែត្រ បណ្ដោយជិត ៤០០ម៉ែត្រ ត្រូវបានពលរដ្ឋរាយការណ៍មកថា ភាគីអ្នករកស៊ីផែស្ងួតធ្វើរបងបេតុង និងសង្កសីបិទពីលើជាច្រើនឆ្នាំមកហើយស្ថិតនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន

ប្រភពពីប្រជាពលរដ្ឋបានឱ្យ 1Post ដឹងទៀតថា ដើមឡើយប្រឡាយភូមិក្រាំងខាងលើសាធារណៈជនពិសេសអ្នកភូមិអាចធ្វើដំណើរ ដោយដើរ ដឹកគោ ជិះម៉ូ ជិះកង់ ឆ្លងកាត់និងអាស្រ័យផលផ្សេងៗបាន តែប៉ុន្មានឆ្នាំចុងក្រោយនេះគេធ្វើរបងបិទពីលើមិនអាចចេញចូលបានដូចមុននោះទេ ហាក់ដូចជាសម្បត្តិឯកជន ដែលបច្ចុប្បន្នគេបានធ្វើការដាក់លូតូចៗជាងប្រឡាយ។ ប្រឡាយទទឹងប្រហែល ៩ម៉ែត្រ តែដាក់លូមុខកាត់ទទឹង ៥ម៉ែត្រ និងកម្ពស់ជាង ២ម៉ែត្រ។

ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន

ទាក់ទងចម្ងល់នេះលោក អ៊ឹង សុង ហៅ តិច ស្រ៊ុន ភាគីម្ចាស់សំណង់អត់ទាន់មានការឆ្លើយតបទេ បន្ទាប់ពីក្រុមការងារ 1Post បានសូមការបញ្ជាក់ពីលោកតាមបណ្ដាញតេឡេក្រាម។ ដោយឃើញសញ្ញាគ្រីសចូលមើលហើយមិនឆ្លើយតបតាំងពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ រហូតមកដល់វេលានៃការចេញផ្សាយនេះ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលមានរហ័សនាមញញួរទព្វត្រូវបានពលរដ្ឋរាយការណ៍មកថា ធ្លាប់ឃើញចុះទៅដល់ទីតាំងសំណង់សង់បិទពីលើប្រឡាយនោះច្រើនដងផងដែរ តែលោក ប៉ាង លីដា បានប្រាប់ 1Post ថា លោកឯណាចេះចុះទៅច្រើនដងនោះ។ សម្លេង

ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន

សូមបញ្ជាក់ថា ប្រឡាយភូមិក្រាំងនេះដើរតួរនាទីសំខាន់សម្រាប់បញ្ចៀសទឹកភ្លៀង និងទឹកកង្វក់ ពីភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង ដោយចំណុចតភ្ជាប់ពីលូធំក្រោមផ្លូវល្បឿនលឿនមកដល់ប្រឡាយកាត់ទទឹងជាប់ផ្លូវឆេកូ ឬគេហៅផ្លូវបង្គោលអគ្គិសនីធំៗក្នុងភូមិក្រាំង ដែលជាទីតាំងឧស្សាហ៍ជន់លិច ពិសេសកំឡុងពេលរដូវវស្សា៕ តាពេជ្រ

ប្រឡាយសាធារណៈត្រូវបានឈ្មួញអ្នករកស៊ីផែស្ងួតសង់របងបិទមិនអាចធ្វើដំណើរឆ្លងកាត់បាន