ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 23 មិថុនា 2026
ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត

សេចក្ដីរាយការណ៍បានឱ្យដឹងថា ដីអូរក្រាំងអំបិលទំហំប្រហែលជាង ១០ហិកតា ស្ថិតនៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលពលរដ្ឋអ្នកកាន់កាប់ពិសេសធ្វើការអាស្រ័យផលតាំងពីកំឡុងឆ្នាំ ១៩៩០ជាង រហូតមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេគប់គិតគ្នាជាមួយឈ្មួញអ្នករកស៊ីរៀបចំធ្វើប្លង់កម្មសិទ្ធិហែកចែកប្រយោជន៍គ្នាជាបួនប្រាំចំណែក បន្ទាប់ពីធ្វើនយោបាយឱ្យពលរដ្ឋអ្នកកាន់កាប់ពិសេសព្រមប្រគល់ឱ្យក្នុងន័យរក្សាទុកជាសម្បត្តិរួម តាមរយៈឱ្យឈ្មួញកាយជារណ្ដៅអាងសម្រាប់ស្តុកទឹក ក្រោមការគប់គិតពីអស់លោកអ្នកពាក់ព័ន្ធមួយចំនួន។

ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត

សេចក្ដីរាយការណ៍បន្តឱ្យដឹងថា នយោបាយនោះគឺលោកខាងជំនាញដើមឡើយមិនព្រមឱ្យពលរដ្ឋអ្នកកាន់កាប់ពិសេសជាច្រើននាក់អាចយកដីដែលពួកគេអាស្រ័យផលទៅធ្វើប្លង់រឹងបានទេ ដោយអះអាងថាជាដីទំនប់របស់រដ្ឋសម្រាប់រក្សាទុកជាប្រយោជ៍រួម ខណៈដែលឈ្មួញអ្នករកស៊ីជីកដីលក់និងបក្ខពួកជាអ្នកដើរតួរបញ្ចុះបញ្ចូលប៉ះប៉ូវនៃការខូចខាត ដោយមួយម៉ែត្រការ៉េឱ្យប្រាក់ ៨០សេនដុល្លារ ខណៈតម្លៃទីផ្សារដីអាចលក់បានថ្លៃជាងនេះឆ្ងាយណាស់ តែចង់មិនចង់នៅពេលនោះពលរដ្ឋគិតថា បើមិនព្រមឱ្យគេអភិវឌ្ឍន៍ធ្វើជាអាងស្តុកទឹកក៏ខ្លួនមិនអាចកាន់កាប់អាស្រ័យផលបានដោយស្របច្បាប់នោះទេ ព្រោះតែមិនអាចធ្វើបណ្ណសម្គាល់អចនវត្ថុបាន (ប្លង់រឹង) អញ្ចឹងក៏សុខចិត្តទទួលយក និងបានលើកឡើងថា បើដីនោះមិនត្រូវបានយកទៅអភិវឌ្ឍន៍ជាអាងស្តុកទឹកទេ ពួកគាត់សូមកាន់កាប់អាស្រ័យផលដូចដើមវិញ តែដឹងអីបែជាគេចង់លេងបីសន្លឹកទៅវិញ។

ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត

បច្ចុប្បន្នបើតាមការប៉ាន់ស្មានហាងឆេងដីធ្លីនៅតំបន់អូរក្រាំងបើមានប្លង់រឹងតម្លៃរាប់សិបដុល្លារ កន្លែងខ្លះពេលចាក់ដីបំពេញឱ្យស្មើនឹងផ្លូវជាតិលេខ ៤ ១ម៉ែត្រការ៉េតម្លៃចន្លោះពី ៤០ ទៅ ៨០ដុល្លារក៏មាន។

ទាក់ទងករណីខាងលើលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ មិនទាន់មានការបញ្ជាក់ទេ ដោយលោកលើកឡើងថា បញ្ជាក់អីបើហៅមកមន្ទីរមិនមក។

លោក មុត ភន អភិបាលស្រុកសំរោងទង និងលោក តាប់ ម៉ាល័យ ប្រធានមន្ទីររៀបចំដែនដីនគររូបណីកម្ម និងសំណង់ខេត្តកំពង់ស្ពឺ អត់មានការឆ្លើយតបទេ បន្ទាប់ពីឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ។

ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត

ចំណែកបុរសជាឈ្មួញអ្នករកស៊ីម្នាក់ឈ្មោះ ចាន់ថុល និង បុរសម្នាក់ទៀតឈ្មោះ សំណាង ដែលជាប់ពាក់ព័ន្ធនឹងដីខាងលើមិនទាន់ការបញ្ជាក់នៅឡើយគិតត្រឹមព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមការងារ 1Post បានសូមការបញ្ជាក់តាមបណ្ដាញតេឡេក្រាមរបស់លោកទាំង២។

សូមរម្លឹកថា កន្លងទៅកំឡុងខែមិថុនា នេះពលរដ្ឋជាច្រើនគ្រួសារនៅភូមិព្រៃដុប ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ក៏បានលើកគ្នាផ្សព្វផ្សាយសុំអន្តរាគមន៍ និងរៀបរាប់ឱ្យដឹងពីភាពមិនប្រកតីនៅទំនប់អូរក្បៀដែលគេគប់គិតឱ្យឈ្មួញអាចធ្លើប្លង់រឹងបាន ស្រដៀងគ្នាទៅនឹងរឿងកំពុងកើតមាននៅអូរក្រាំងអំបិល៕ វីដេអូខាងក្រោម

ក្រោមហេតុផលរបស់លោកជំនាញថា យកទៅធ្វើជាអាងស្តុកទឹក ឥលូវលើសការពិត