អាស៊ានអាចនឹងជួបគ្នានៅទីក្រុងហ្សាកាតា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា

ពិភពលោក
ថ្ថ្ងៃអង្គារ 6 មេសា 2021

បើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រធានប្ដូរវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា “អាស៊ាន” ប្រទេសប្រ៊ុយណេ បានផ្ដើមគំនិតឱ្យមានកិច្ចប្រជុំបន្ទាន់ថ្នាក់ដឹកនាំកំពូលអាស៊ាន ដើម្បីពិភាក្សាអំពីវិបត្តិ មីយ៉ាន់ម៉ា នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តែមិនទាន់កំណត់ពេវេលានៅឡើយ។

អាស៊ានអាចនឹងជួបគ្នានៅទីក្រុងហ្សាកាតា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា

ភូមា (មីយ៉ាន់ម៉ា) បានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីមេដឹកនាំយោធាដឹកនាំធ្វើដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងទៅដោយបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី។ ហើយនាំឱ្យអ្នកមិនគាំទ្រចេញមកតវាប៉ះទង្កិចជាមួយកងយោធាស្លាប់ជាង៥០០នាក់ ក្នុងចំណោមក្រុមអ្នកតវាផ្សេងទៀត។

សេចក្ដីថ្លែងការណ៍រួមរវាងប្រទេសម៉ាឡេស៊ី  និងប្រ៊ុយណេ កាលពីថ្ងៃទី៥ ខែមេសា បានស្នើឱ្យរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន រៀបចំការងារជាអាទិភាពត្រៀមសម្រាប់ កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅនៅឯលេខាធិការដ្ឋានអាស៊ាន ដែលស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 

សូមបញ្ជាក់ថា អាស៊ានមានគោលការណ៍មួយគឺមិនធ្វើអត្ថាធិប្បាយលើបញ្ហាក្នុងស្រុករបស់គ្រប់រដ្ឋជាសមាជិក ហើយកន្លងមកដោយសារតែការខ្វែងគំនិតគ្នា អាស៊ានមិនសូវជាអាចធ្វើអ្វីបានទេ ជុំវិញវិបត្តិដែលកំពុងកើតមាន នៅប្រទេសមីយ៉ាន់ម៉ា។ 

កន្លងមកម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វ៊ីលីពិន និងសិង្ហបុរី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើសម្លាប់ពលរដ្ឋស៊ីវិលនៅមីយ៉ាន់ម៉ា និងបានគាំទ្រឱ្យមានជំនួបថ្នាក់កំពូលដោះស្រាយបញ្ហានេះ ថែមទាំងបានជួបគ្នាដាច់ដោយឡែកពិភាក្សាគ្នាជាមួយសមភាគីរបស់ខ្លួននៅប្រទេសចិនទៀតផង៕

អាស៊ានអាចនឹងជួបគ្នានៅទីក្រុងហ្សាកាតា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា អាស៊ានអាចនឹងជួបគ្នានៅទីក្រុងហ្សាកាតា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា