ប្រធានាធិបតីអាមេរិក តែងប្រើ ពេលចង់ឡើងគ្រែជាមួយស្រ្តីទី១ នៅសេតវិមាន

ពិភពលោក
ថ្ថ្ងៃសុក្រ 9 ឧសភា 2025
ប្រធានាធិបតីអាមេរិក តែងប្រើ ពេលចង់ឡើងគ្រែជាមួយស្រ្តីទី១ នៅសេតវិមាន

មេដឹកនាំអាម៉េរិកបានប្រើប្រាស់ពាក្យកូដសម្ងាត់ជាច្រើនដើម្បីទំនាក់ទំនងអំពីសកម្មភាពផ្ទាល់ខ្លួន និងគ្រួសារនៅក្នុងសេតវិមាន។ ក្នុងចំណោមនោះ មានពាក្យសម្ងាត់មួយចំនួនត្រូវបានគេរាយការណ៍ថាត្រូវបានប្រើសម្រាប់សំដៅលើពេលវេលាឯកជនរវាងប្រធានាធិបតី និងភរិយា គឺចំណង់រួមភេទ។ នេះបើតាមការចុះផ្សាយរបស់ The Mirror។

ប្រធានាធិបតីអាមេរិក តែងប្រើ ពេលចង់ឡើងគ្រែជាមួយស្រ្តីទី១ នៅសេតវិមាន

រឿងនេះត្រូវបានឱ្យដឹងក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោកត្រូវបានគេស្គាល់ក្នុងនាម "Renegade" ខណៈលោកស្រី មីឆែល អូបាម៉ា គេហៅថា "Renaissance"។ នៅពេលដែលអ្នកទាំងពីរចង់បានពេលវេលាឯកជន នៅតែ២នាក់ ភ្នាក់ងារសម្ងាត់បានប្រើពាក្យកូដ "the Bosnian problem" ដើម្បីបង្ហាញថាពួកគេមិនអាចរំខានបាន។ ឧទាហរណ៍ ការសន្ទនាអាចនិយាយថា៖ "Renaissance មិនអាចរំខានបានទេ។ នាង និង Renegade កំពុងពិភាក្សាអំពីបញ្ហាបូស្នៀ"។

ប្រធានាធិបតីអាមេរិក តែងប្រើ ពេលចង់ឡើងគ្រែជាមួយស្រ្តីទី១ នៅសេតវិមាន

យ៉ាងណាក្ដីពុំមានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា ពាក្យកូដនេះត្រូវបានប្រើប្រាស់ជាទូទៅ ឬបន្តប្រើក្នុងរដ្ឋបាលផ្សេងទៀតនោះទេ។ ដូចជានៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា លោកបានរក្សាពាក្យកូដ "the Bosnian problem" ឬបានប្រើពាក្យកូដផ្សេងសម្រាប់គោលបំណងស្រដៀងគ្នានេះឡើយ។ លោកត្រាំ ដែលគេស្គាល់ថា "Mogul" និងលោកស្រី មេឡានី ត្រាំ "Muse" អាចប្រើពាក្យកូដស្រដៀងគ្នាក៏ដោយ ប៉ុន្តែព័ត៌មាននេះមិនទាន់ជាផ្លូវការនៅឡើយ៕

ប្រធានាធិបតីអាមេរិក តែងប្រើ ពេលចង់ឡើងគ្រែជាមួយស្រ្តីទី១ នៅសេតវិមាន

Tags