ពូទីន ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump រឿងបញ្ចប់សង្គ្រាម

ពិភពលោក
ថ្ថ្ងៃអង្គារ 11 កុម្ភៈ 2025
ពូទីន ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump រឿងបញ្ចប់សង្គ្រាម

អ្នក​តំណាង​របស់​រុស្ស៊ី​សម្រាប់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​លក្ខខណ្ឌ​ទាំងអស់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវតែ​បំពេញ​ឲ្យ​បាន​ពេញលេញ​ជា​មុន​សិន មុន​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​បញ្ចប់​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ ការ​លើកឡើង​បែប​នេះ​បង្ហាញ​ថា​រុស្ស៊ី​កំពុង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។

ពូទីន ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump រឿងបញ្ចប់សង្គ្រាម

លោក Trump ដែល​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ថា​ចង់​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ភ្លាមៗ បន្ទាប់ពី​មនុស្ស​រាប់​សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នេះ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា​លោក​បាន​គិត​ថា​លោក​កំពុង​តែ​វិវឌ្ឍ​ទៅមុខ ទោះបីជា​លោក​មិន​បាន​កំណត់​ថាតើ​លោក​សង្ឃឹម​ថា​នឹង​បញ្ចប់​សង្គ្រាម​នេះ​ដោយ​របៀប​ណា​ក៏ដោយ។

ពូទីន ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump រឿងបញ្ចប់សង្គ្រាម

ពេល​ត្រូវបាន​សួរ​ថាតើ​លោក​មាន​បាន​និយាយ​អ្វី​ជាមួយ​លោក Putin ទេ​ចាប់តាំង​ពី​ពេល​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ឬ​មុន​នោះ លោក Trump បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​លើ​យន្តហោះ​ប្រធានាធិបតី Air Force One ថា៖ «ខ្ញុំ​បាន​និយាយ។ ចាត់ទុក​ថា​ខ្ញុំ​បាន​និយាយ​ទៅចុះ»៕

ពូទីន ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតីអាមេរិក​លោក Donald Trump រឿងបញ្ចប់សង្គ្រាម