
បន្ទាប់ពីផ្អាកជំនួយយោធាភ្លាមៗរបស់រដ្ឋាភិបាលអាម៉េរិកដល់អ៊ុយក្រែន បានធ្វើឱ្យមានការព្រួយកង្វល់ដល់ពួកមេដឹកនាំសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅក្នុងទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍ស្អែកនេះដើម្បីពិភាក្សាអំពីវិធានការបង្កើនវិស័យការពារប្រទេសរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី។

ប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយមុនសន្និសីទកំពូលនៅពេលដែលអ្នកស្រីសង្កត់ពីផែនការផ្តល់ហិរញ្ញវត្ថុដល់វិស័យការពារប្រទេសដែលមានទឹកប្រាក់៨៤០ពាន់លានដុល្លារមកពីផ្នែកជាច្រើនសម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសថា«បញ្ហាមិនមែនលើរឿងថាតើសន្តិសុខរបស់អឺរ៉ុបត្រូវរងការគំរាមកំហែងក្នុងវិធីពិតប្រាកដមួយឬថាតើអឺរ៉ុបគួរត្រូវរែកអំរែកនៃការទទួលខុសត្រូវរបស់ខ្លួនកាន់តែធ្ងន់ឡើងសម្រាប់សន្តិសុខខ្លួននោះទេ»។

