ធនាគារជាតិបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 8 ធ្នូ 2021
ធនាគារជាតិបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈទាំងគុណភាពទំហំនិងវិសាលភាព ។ 

ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ដូចជាការត្រួតពិនិត្យសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុនិងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិធនាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃជូនដំណឹងពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តទៅ៕