តំណាងរាស្ត្របក្ស​ទាំង​ពីរ​នៅ​អាមេរិក ​ស្នើ​ឱ្យ​មាន​បម្រាប​ក្នុងការប្រើ​កម្មវិធី AI DeepSeek របស់ចិន

ពិភពលោក
ថ្ថ្ងៃសុក្រ 7 កុម្ភៈ 2025
តំណាងរាស្ត្របក្ស​ទាំង​ពីរ​នៅ​អាមេរិក ​ស្នើ​ឱ្យ​មាន​បម្រាប​ក្នុងការប្រើ​កម្មវិធី AI DeepSeek របស់ចិន

សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP បានឱ្យដឹងថា តំណាងរាស្ត្រ​ពីរ​នាក់​ដែល​មកពី​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក កំពុង​ស្នើ​ឱ្យ​មាន​បម្រាប​មិន​ឱ្យ​ប្រើ​កម្មវិធី app បញ្ញា​សិប្បនិម្មិត AI របស់ចិនឈ្មោះ​ DeepSeek ពី​ឧបករណ៍​នានា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​បម្រាម​នេះ​ស្រដៀង​គ្នា​នឹង​បម្រាម​ដែល​មាន​ស្រាប់​ចំពោះ​កម្មវិធី app បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​គឺ TikTok។

តំណាងរាស្ត្របក្ស​ទាំង​ពីរ​នៅ​អាមេរិក ​ស្នើ​ឱ្យ​មាន​បម្រាប​ក្នុងការប្រើ​កម្មវិធី AI DeepSeek របស់ចិន

លោក Josh Gottheimer តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យពី​រដ្ឋ New Jersey និង​លោក Darin LaHood តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋមក​ពី​រដ្ឋ Illinois កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​សេចក្តី​ព្រាង​នៃ​«ច្បាប់​ហាម DeepSeek​ នៅ​ក្នុង​ឧបករណ៍​រដ្ឋាភិបាល‍» ដែល​នឹង​ហាម​ឃាត់​មន្ត្រី​រដ្ឋការ​សហរដ្ឋ​អាមេរិក ពី​ការ​ប្រើប្រាស់​កម្មវិធី app AI របស់​ចិន​នេះ នៅ​លើ​ឧបករណ៍​របស់​រដ្ឋាភិបាល​អាមេរិក។ ពួក​គេ​បាន​លើក​ឡើង​វិញ​លទ្ធភាព​ដែល​រដ្ឋាភិបាល​ចិន​អាច​ប្រើ​ app នេះ ដើម្បី​ឈ្លប​យកការណ៍​និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ថា​ជា​មូលហេតុ​នៃ​បម្រាម​នេះ។

តំណាងរាស្ត្របក្ស​ទាំង​ពីរ​នៅ​អាមេរិក ​ស្នើ​ឱ្យ​មាន​បម្រាប​ក្នុងការប្រើ​កម្មវិធី AI DeepSeek របស់ចិន

មូលហេតុនៃបម្រាមគឺពួកគេយល់ឃើញថា “គណបក្សកុម្មុយនីស្តចិនបានកេងចំណេញពី ឧបករណ៍ណាដែលខ្លួនមាន ដើម្បីធ្វើឱ្យខ្សោយដល់សន្តិសុខជាតិគេ បញ្ចេញព័ត៌មានមិនពិតដែលមានគ្រោះថ្នាក់ និងប្រមូលទិន្នន័យពីពលរដ្ឋអាមេរិក‍។ យើងមិនអាចប្រថុយឱ្យគណបក្សកុម្មុយនីស្តចិនចូលក្នុងឧបករណ៍រដ្ឋាភិបាល និងធ្វើឱ្យគ្រោះថ្នាក់ដល់ សន្តិសុខជាតិយើងទេ‍”៕

តំណាងរាស្ត្របក្ស​ទាំង​ពីរ​នៅ​អាមេរិក ​ស្នើ​ឱ្យ​មាន​បម្រាប​ក្នុងការប្រើ​កម្មវិធី AI DeepSeek របស់ចិន