ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

ពិភពលោក
ថ្ថ្ងៃអាទិត្យ 5 មករា 2025
ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

រដ្ឋមន្រ្តីការបរទេសអាមេរិកដែលជិតផុតអាណត្តិ លោកប្តឹងខិន បានបង្ហើបឱ្យដឹងអំពីអាថ៌កំបាំងថា បន្ទាប់ពីទីក្រុងម៉ូស្លព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរជាញឹកញាប់រួចមក ទីក្រុងប៉េកាំងបាន និយាយបញ្ចុះបញ្ចូលលោកពូទីនដើម្បីកុំឱ្យធ្វើដល់ថ្នាក់ហ្នឹងពេក។ ក្រោយពេលផ្ទុះសង្រ្គាមអ៊ុយក្រែន បស្ចិមប្រទេសដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើប្រទេសរុស្សីយ៉ាងចាស់ដៃ។ នេះបើតាមសារព័ត៌មានហ្វាយ ណាន់សលថាមស៍ (Financial Times) 

ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

ទ្រព្យសម្បត្តិរុស្សីនៅអឺរ៉ុប និងអាមេរិករាប់រយពាន់លានដុល្លារត្រូវបានផ្អឹបទុក។ រុស្សីមិនអាចនាំទំនិញទៅលក់នៅក្រៅប្រទេសបាន ឡើយ។ ទោះបីប្រទេសខ្លះអាចទិញទំនិញពីរុស្សីដូចជាចិន និងឥណ្ឌាជាដើមក៏ទិញដោយលួចលាក់។លោកពូទីនត្រូវការចំណាយលុយច្រើនទៅលើសង្រ្គាម។ ដូច្នេះទោះបីលក់បានថ្លៃ ឬថោកក៏លោកមិនសូវខ្វល់ប៉ុន្មានដែរ។

ការទទួលរងសម្ពាធសេដ្ឋកិច្ចនេះហើយធ្វើឱ្យចិនក្លាយជាប្រទេសមានឥទ្ធិពលគ្រាន់បើ ហើយក៏មានតែចិននេះហើយជាទីពឹងរបស់ លោកពូទីន។ កាសែតហ្វាយណាន់សលថាមស៍បានសាកសួរ លោកប្តឹងខិនថាតើទីក្រុងវ៉ាស៊ីនតោនស្តាប់ដោយយកចិត្តទុកដាក់ ឬក៏ស្តាប់ចោលទេនូវការព្រមានប្រើអាវុធនុយក្លេអ៊ែររបស់រុស្សី។ តាមមើលទៅ អាមេរិកក៏មិនចង់លេងសើចចំពោះបញ្ហានេះដែរ។ ហេតុនេះពួកគេមិនសូវហ៊ានបណ្តោយឱ្យអ៊ុយក្រែនបាញ់មីស៊ីល ចូលប្រទេសរុស្សីប៉ុន្មានទេ។

ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

លោកប្តឹងខិនថ្លែងថាវ៉ាស៊ីនតោនពិតជាខ្វាយខ្វល់យ៉ាងខ្លាំងចំពោះ វោហារសាស្រ្តនេះ។ លោកពូទីនមិនមែននិយាយលេងសើចទេ។ នៅពេលដល់ក លោកនឹងប្រើប្រាស់អាវុធនេះជាមិនខាន។ កន្លងមកក្រុមអ្នកវិភាគច្រើនព្យាករថាលោកពូទីនប្រហែលជាមិនប្រើនុយក្លេអ៊ែរទេ។ ប៉ុន្តែគេត្រូវដឹងថាអ្នកដែលសម្រេចចិត្តប្រើ ឬមិនប្រើគឺលោកពូទីន មិនមែនអ្នកវិភាគទេ។

លោកប្តឹងខិនថ្លែងបន្តទៀតថាថ្វីដ្បិតលទ្ធភាពមានត្រឹម៥%ទៅ ១៥%ដែលថាលោកពូទីនប្រើនុយក្លេអ៊ែរ ប៉ុន្តែនៅក្នុងកាលៈទេសៈ នោះ អាមេរិកព្រួយបារម្ភខ្លាំងជាងពេលណាៗទាំងអស់។ លោកថាយើងមានហេតុផលគ្រប់គ្រាន់ក្នុងការសន្និដ្ឋានថាប្រាកដជា រដ្ឋាភិបាលចិនចេញមុខធ្វើអន្តរាគមន៍នៅក្នុងបញ្ហានេះ និងនិយាយប្រាប់លោកពូទីនថាកុំធ្វើដល់ថ្នាក់ហ្នឹងពេក។

ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

ទោះជាយ៉ាងណាក្តី ការព្រមាននេះមានទៅមានមក។ មិនមែន លោកពូទីនព្រមានគេតែម្នាក់ឯងនោះទេ។ លោកក៏ទទួលរងសញ្ញាព្រមានផងដែរ។ អាមេរិកបានផ្តាំផ្ញើតាមរយៈប្រទេសចិនទៅ ប្រាប់លោកពូទីនថាខ្លួនមានផែនការបញ្ជូនអាវុធនុយក្លេអ៊ែរទៅក្នុងទីអវកាស។

លោកប្តឹងខិនថ្លែងថាលោកពូទីនចាប់ផ្តើមចាញ់ប្រៀបអង្គការណាតូ ព្រោះណាតូមានធនធានច្រើនជាងរុស្សី។ ណាតូបានចំណាយ ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផ្តល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ដើម្បីតស៊ូនៅក្នុងសង្រ្គាមនេះ៕

ពូទីនខឹងស្ទើលិចនោមចង់ប្រើនុយក្លេអ៊ែ គង់តែបានមេដឹកនាំចិនឃាត់ កុំអ៊ីពិភពលោកមិនដឹងជាយ៉ាងណា

Tags