អតីតអ្នកនាំពាក្យនឹងមកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វិនធាន ចប់អាណត្តិ

ពិភពលោក
ថ្ថ្ងៃពុធ 5 មិថុនា 2024
អតីតអ្នកនាំពាក្យនឹងមកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វិនធាន ចប់អាណត្តិ

លោក Wang Wenbin  កើតនៅឆ្នាំ១៩៧១ អតីតអ្នកនាំពាក្យក្រសួងការបទេសចិននឹងមកកាន់ការងារជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ចប់អាណត្តិការងារកាលពីពេលថ្មីៗនេះ។

អតីតអ្នកនាំពាក្យនឹងមកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វិនធាន ចប់អាណត្តិ

អ្នកការទូតវ័យរូបនេះធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ លោកក៏ធ្លាប់បំពេញការងារជាមន្ត្រីការទូតប្រចាំប្រទេសម៉ូរីស និងសេណេហ្គាល់ និងមុនក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផ្លូវការ លោកកាន់ការងារជាអ្នកនាំពាក្យក្រសួងការបរទេសចិន។ យ៉ាងណាគេមិនទាន់ដឹងថា លោកនឹងមកកាន់ប្រទេសកម្ពុជាដើម្បីចូលកាន់តំណែងក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ៕

អតីតអ្នកនាំពាក្យនឹងមកកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វិនធាន ចប់អាណត្តិ