UN ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ឡើង​ពេល​កាន់អំណាចរបស់ Assad ត្រូវតែមានការទទួលខុសត្រូវ

ពិភពលោក
ថ្ថ្ងៃអង្គារ 10 ធ្នូ 2024
UN ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ឡើង​ពេល​កាន់អំណាចរបស់ Assad ត្រូវតែមានការទទួលខុសត្រូវ

ក្រោយពី​ការ​ដួល​រលំ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Assad ក្នុង​ប្រទេស​ស៊ីរី​មក អង្គការ​សហ​ប្រជាជាតិ​បាន​ទទូច​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ទទួល​ខុសត្រូវ​របស់​លោក​Assad និង​អ្នក​ផ្សេង​ទៀត​ត្រូវតែ​មាន​ចំពោះ​ឧក្រិដ្ឋកម្មដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​អំឡុង​ពេល​លោក​គ្រប់គ្រង​ប្រទេស។ នេះ​បើ​យោង​តាម​សារព័ត៌មាន AFP។

UN ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ឡើង​ពេល​កាន់អំណាចរបស់ Assad ត្រូវតែមានការទទួលខុសត្រូវ

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក Volker Turk បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​ក្នុង​ការ​ធានា​នូវ​យុត្តិធម៌ បន្ទាប់ពី​ការ​ដួលរលំ​របស់​របប​លោក Assad។ លោក Assad ត្រូវបាន​បណ្តេញ​ចេញ​ពី​អំណាច​ក្រោយពី​ការ​កៀបសង្កត់​ដ៏​ឃោរឃៅ​អស់​រាប់​ទសវត្សរ៍​ក្រោម​ការ​ដឹកនាំ​របស់​លោក​និង​ក្រោយ​ពី​មាន​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​អស់​ពេល​ជិត ១៤ ឆ្នាំ​កន្លង​មក​នេះ។

UN ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ឡើង​ពេល​កាន់អំណាចរបស់ Assad ត្រូវតែមានការទទួលខុសត្រូវ

លោក Turk បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យកព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺណែវ​នៃ​ប្រទេស​ស្វីស​ថា៖ «អន្តរកាល​នយោបាយ​ណា​ក៏ដោយ​ត្រូវតែ​ធានា​ថា​ជន​ដៃដល់​នៃ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ត្រូវតែ​ទទួល​ខុសត្រូវ និង​ធានា​ថា​អ្នក​ទទួល​ខុសត្រូវ​ទាំងនោះ​ត្រូវតែ​យក​មក​កាត់ទោស»៕

UN ឧក្រិដ្ឋកម្មដែល​បាន​ប្រព្រឹត្ត​ឡើង​ពេល​កាន់អំណាចរបស់ Assad ត្រូវតែមានការទទួលខុសត្រូវ