គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 9 ធ្នូ 2024
គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ

រដ្ឋាភិបាលស៊ីរីបានដួលរលំហើយកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីពួកឧទ្ទាមវាយលុកចូលកាន់កាប់ភ្លាមៗនូវរដ្ឋធានី Damascus គ្រាដែលហ្វូងមនុស្សនាំគ្នាឡើងទៅលើផ្លូវដើម្បីអបអរសាទរនៃការបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល ៥៣ឆ្នាំរបស់គ្រួសារ លោក Assad ។

គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ

ទូរទស្សន៍រដ្ឋស៊ីរីបានចាក់ផ្សាយវីដេអូសេចក្តីថ្លែងការណ៍មួយដោយក្រុមឧន្ទាមដែលនិយាយថា ប្រធានាធិបតី Bashar Assad ត្រូវបានផ្ដួលរំលំ ហើយអ្នកទោសទាំងអស់ត្រូវបានដោះលែង។

គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ

បុរសដែលបានអានសេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមប្រឆាំងដែលត្រូវបានគេស្គាល់ថាជាបន្ទប់ប្រតិបត្តិការដើម្បីដណ្តើមយកក្រុងដាម៉ាសបានអំពាវនាវដល់យុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ឱ្យរក្សាស្ថាប័ននៃ “រដ្ឋសេរីស៊ីរី” ។

គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ

សេចក្តីថ្លែងការណ៍នេះបានចេញប៉ុន្មានម៉ោងបន្ទាប់ពីប្រធានអ្នកឃ្លាំមើលសង្គ្រាមប្រឆាំងស៊ីរីបាននិយាយថា លោក Assad ចាកចេញពីប្រទេសទៅកាន់ទីតាំងដែលមិនត្រូវបានបញ្ចេញឱ្យដឹង ដោយភៀសខ្លួននមុនក្រុមបះបោរចូលមកដល់ក្រុង Damascus បន្ទាប់ពីការរុលទៅមុខដ៏លឿនគួរឱ្យកត់សម្គាល់នៅទូទាំងប្រទេស៕

គ្រួសារប្រធានាធិបតីស៊ីរីលោក Assad បានដួលរលំ ក្រោយកាន់អំណាចអស់រយៈពេល ៥៣ឆ្នាំ