អ៊ុយក្រែន ត្រៀមទទួលបានមីស៊ីល​ ៦៥០​គ្រាប់​ពីអង់គ្លេស​ តម្លៃជាង ២១៣លានដុល្លារ

ពិភពលោក
ថ្ថ្ងៃសុក្រ 6 កញ្ញា 2024
អ៊ុយក្រែន ត្រៀមទទួលបានមីស៊ីល​ ៦៥០​គ្រាប់​ពីអង់គ្លេស​ តម្លៃជាង ២១៣លានដុល្លារ

រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសថានឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលទម្ងន់ស្រាលចំនួន ៦៥០គ្រាប់ ដែលមានតម្លៃជាង ២១៣ លានដុល្លារ ដើម្បីជួយការពាររដ្ឋាភិបាលក្រុង កៀវ ពីយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

អ៊ុយក្រែន ត្រៀមទទួលបានមីស៊ីល​ ៦៥០​គ្រាប់​ពីអង់គ្លេស​ តម្លៃជាង ២១៣លានដុល្លារ

គួររម្លឹកថា សប្តាហ៍មុនរុស្ស៊ីបានចាប់ផ្ដើម ប្រតិបត្តិការ វាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើ ទឹក ដី អ៊ុយក្រែន ចាប់តាំងពីសង្រ្គាម លុកលុយ នៅដើមឆ្នាំ២០២២។ អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតសម្រាប់ការគាំទ្រដែនអាកាសបន្ថែម ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

អ៊ុយក្រែន ត្រៀមទទួលបានមីស៊ីល​ ៦៥០​គ្រាប់​ពីអង់គ្លេស​ តម្លៃជាង ២១៣លានដុល្លារ

ហើយការផ្គត់ផ្គង់មីស៊ីលថ្មីត្រូវបានប្រកាសនៅពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានចូលរួមជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមចម្រុះនៃបណ្តាប្រទេសចំនួន ៥០ នៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់៕ 

អ៊ុយក្រែន ត្រៀមទទួលបានមីស៊ីល​ ៦៥០​គ្រាប់​ពីអង់គ្លេស​ តម្លៃជាង ២១៣លានដុល្លារ