នារីៗតោងប្រយ័ត្នពេលហាលខោលីអូ បន្ទាប់ពីប្រទះឃើញជាច្រើននៅកណ្ដាលចម្ការ

ពិភពលោក
ថ្ថ្ងៃពុធ 3 កក្កដា 2024
នារីៗតោងប្រយ័ត្នពេលហាលខោលីអូ  បន្ទាប់ពីប្រទះឃើញជាច្រើននៅកណ្ដាលចម្ការ

កន្លងទៅថ្មីៗនេះបុរសជនជាតិថៃអាយុ ៤៩ឆ្នាំ Banlaeng Sukkratoke រស់នៅខេត្ត​នគរ​រាជសីមា បានចែករំលែកវីដេអូ ខោក្នុង និងអាវទ្រនាប់ព្យួរលើរស្នួលឈើចំនួនពីរនៅកណ្តាលចម្ការ។ បន្ទាប់ពីកម្មកររបស់គាត់ម្នាក់បានប្រទះឃើញ ហើយបានរាយការណ៍រឿងនេះមកគាត់។

នារីៗតោងប្រយ័ត្នពេលហាលខោលីអូ  បន្ទាប់ពីប្រទះឃើញជាច្រើននៅកណ្ដាលចម្ការ

លោកចែករំលែករូបភាពនោះលើគណនី Facebook និង TikTok របស់គាត់ និងបាននិងដាក់ចំណងជើងថា «​សូមដាស់តឿន​ដល់​ស្ត្រី​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ពេល​ហាលខោ​អាវក្នុង​»​។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខនបូរី បានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានផ្សព្វផ្សាយរឿងនេះដល់ប្រជាពលរដ្ឋក្នុងតំបន់ និងនៅក្បែរនោះ។ និងឱ្យមានការសហការស្រាវជ្រាវរកជន​ខិលខូច​ និងសូមឱ្យពលរដ្ឋដែលបានបាត់ខោអាវ​ទ្រនាប់​រាយការណ៍​មក​ប៉ូលិសផងដែរ។

នារីៗតោងប្រយ័ត្នពេលហាលខោលីអូ  បន្ទាប់ពីប្រទះឃើញជាច្រើននៅកណ្ដាលចម្ការ

ទាក់ទងនឹងករណីនេះទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ថៃ ក៏បានសម្ភាសអ្នកស្រុកនៅតំបន់អំពីការលួចខោអាវក្នុង ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ថាបានបាត់នាពេលថ្មីៗនេះទេ៕