ការចំណាយប្រាក់ខែសម្រាប់កងកម្លាំងប៉ូលីសរបស់ប្រទេសវៀតណាម បានកើនឡើងដល់ទៅ២៤,៣៣ លានដុង ស្មើនឹងប្រហែល ៩៥៥,៨០ ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីការតម្លើងប្រាក់ខែគោលសម្រាប់បុគ្គលិករដ្ឋាភិបាលចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន VN Express។
ប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់បុគ្គលិករដ្ឋាភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើង ៣០ភាគរយ ដល់ ២,៣៤ លានដុង (៩២ ដុល្លារអាមេរិក)។
ប្រាក់ខែខ្ពស់បំផុតនៅក្នុងកងកម្លាំងប៉ូលីស ដែលឡើងដល់ថ្នាក់ឧត្តមសេនីយ ដូច្នេះហើយត្រូវបានតម្លើងដល់ ២៤,៣៣ លានដុងក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភនោះឡើយ។ ប្រាក់ខែបំផុតគឺសម្រាប់នាយទោគឺជាង ៧,៤៨ លានដុងផងដែរ៕