ក្រុមហ៊ុនជប៉ុនបោះទន់ ៦៥០លានដុល្លារអាមេរិក បង្កើតរោងចក្រទី២នៅពោធិ៍សាត់

ពិភពលោក
ថ្ថ្ងៃពុធ 19 មិថុនា 2024
ក្រុមហ៊ុនជប៉ុនបោះទន់ ៦៥០លានដុល្លារអាមេរិក បង្កើតរោងចក្រទី២នៅពោធិ៍សាត់

ក្រុមហ៊ុនរបស់ជប៉ុនមួយឈ្មោះ Minerva គ្រោងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា និងទន់ជាង ៦៥០ លានដុល្លារអាមេរិក នដែលអាចបង្កើតការងារ៨ ពាន់កន្លែង។

ក្រុមហ៊ុនជប៉ុនបោះទន់ ៦៥០លានដុល្លារអាមេរិក បង្កើតរោងចក្រទី២នៅពោធិ៍សាត់

ក្រុមហ៊ុន Minebea Mitsumi នេះកាលពី ឆ្នាំ២០១១ បានវិនិយោគលលើការផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ ដែលកំពុងផ្ដល់ការងារជិត ៧ ពាន់នាក់៕

ក្រុមហ៊ុនជប៉ុនបោះទន់ ៦៥០លានដុល្លារអាមេរិក បង្កើតរោងចក្រទី២នៅពោធិ៍សាត់