បេឡាជាតិសន្តិសុខសង្គម បានប្រកាសឱ្យដឹងថា បេក្ខជន បេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យស្នើសុំចុះឈ្មោះប្រឡងដើម្បីចូលបម្រើការងារ សូមមកទទួលដាក់ពាក្យប្រឡងនៅទីស្នាក់ការកណ្តាលនៃ ប.ស.ស និងតាមបណ្តាស្នាក់ការសាខា ប.ស.ស ខេត្ត-ខណ្ឌដែលខ្លួនជ្រើសរើស ឬអាចទាញយកពាក្យស្នើសុំចុះឈ្មោះប្រឡងពីគេហទំព័រ www.nssf.gov.kh
ចំពោះថ្ងៃស្នើសុំពាក្យប្រឡងនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ ថ្ងៃទទួលពាក្យស្នើប្រឡងគឺពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ រហូតថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤៕