ទីក្រុងប៊ែរឡាំងនឹងមិនគាំទ្រសំណើរបស់បារាំងក្នុងការបញ្ជូនគ្រូបស្ចិមប្រទេសទៅអ៊ុយក្រែនដើម្បីបណ្តុះបណ្តាលកងទ័ពរបស់ខ្លួនឡើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌RT។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានកំពុងព្យាយាមបង្កើត ក្រុមចម្រុះដែលមានបំណងដាក់ពង្រាយអ្នកឯកទេស ដើម្បីបណ្តុះបណ្តាលយោធា អ៊ុយក្រែននៅលើដី។ លោកបានបញ្ជាក់ថា ប្រទេសជាច្រើនបានយល់ព្រម ចូលរួមកិច្ចខិតខំប្រឹងប្រែងរួចហើយ។
ក្នុងនោះបើតាមការបញ្ជារបស់ប្រធានាធិបតីបារាំង នាយសេនាធិការនៃកងទ័ពបារាំងឧត្តមសេនីយ Thierry Burkhard បានសរសេរទៅកាន់សហសេវិកណាតូមួយចំនួនកាលពីសប្តាហ៍មុន ដោយអញ្ជើញពួកគេឱ្យចូលរួមក្នុងបេសកកម្មហ្វឹកហ្វឺននៅប្រទេសអ៊ុយក្រែន ដែលជាផ្នែកនៃសម្ព័ន្ធនៃឆន្ទៈនិងពហុជាតិ។
ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់មិនត្រូវបានរាប់បញ្ចូលក្នុងការបញ្ជូននោះទេ ព្រោះរដ្ឋាភិបាលក្រុងប៊ែរឡាំងធ្លាប់បានបញ្ជាក់ យ៉ាងច្បាស់រួចហើយក្នុងអំឡុងពេលការចរចានៅទីក្រុងប្រ៊ូសែលថា ទាហានអាល្លឺម៉ង់នឹងមិនចូលរួមក្នុងបេសកកម្មនៅលើទឹកដីអ៊ុយក្រែននោះទេ៕