ថៃស្នើសុំចូលជាសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS

ពិភពលោក
ថ្ថ្ងៃសុក្រ 31 ឧសភា 2024
ថៃស្នើសុំចូលជាសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS

សារព័ត៌មាន VNA ចុះផ្សាយថា កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅរដ្ឋាភិបាលថៃ ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបង្ហាញផែនការសម្រាប់ការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃ ក្រុមប្រទេស BRICS ហើយប្រសិនបើវាត្រូវបានអនុម័ត នោះថៃនឹងក្លាយជាសមាជិករបស់ BRICS ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថៃស្នើសុំចូលជាសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS

ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្រ្តនយោបាយថៃ លោក Rom Phiramontri បាននិយាយថា វាចាំបាច់សម្រាប់ប្រទេសថៃក្នុងការចូលរួមជាមួយក្រុមប្រទេស BRICS ចំពេលមានការថយចុះតួនាទីនៃប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ នៅក្នុងសេដ្ឋកិច្ចពិភពលោក។

ថៃស្នើសុំចូលជាសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS

មិនតែប៉ុណ្ណោះ លោក Rom ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ការ ត្រៀម ខ្លួន ក្នុងការចូលរួមជាសមាជិកថ្មីរបស់ BRICS នេះ គឺជាជំហានដ៏សំខាន់បន្ទាប់ដែលអាចនឹងជួយពង្រឹងតួនាទីរបស់ថៃ ក្នុងនាមជាប្រទេសឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសកំពុងអភិវឌ្ឍថែមទៀត។

ថៃស្នើសុំចូលជាសមាជិកនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង BRICS

សូមបញ្ជាក់ថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ឬត្រូវគេស្គាល់ថា BRICS ដែលថៃត្រៀមនឹងចូលជាសមាជិកនេះមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕