រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះ

ពិភពលោក
ថ្ថ្ងៃច័ន្ទ 27 ឧសភា 2024
រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡយ អូស្ទីន (Lloyd Austin) នឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើមខែមិថុនាខាងមុខ បន្ទាប់ពីលោកមកចូលរួមសន្និសីទកំពូលស្ដីពីសន្តិសុខ សាងហ្គ្រីឡា (Shangri-La Dialogue) នៅប្រទេសសិង្ហបុរី (Singapore)។

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះ

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ លោក ឡយ អូស្ទីន គ្រោងនឹងជួប ពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះ

ក្រសួងការពារជាតិអាមេរិកក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចលើកទី១០របស់លោក ឡយ អូស្ទីន មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺធ្វើឡើងស្របពេលក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនិងដៃគូ ដើម្បីគាំទ្រនូវទស្សនៈតំបន់រួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិធានការបង្ការ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែមិថុនាខាងមុខនេះ

សូមរម្លឹកថា រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជាជាលើកទី២នេះ បន្ទាប់ពីលោកធ្លាប់មកប្រទេសកម្ពុជាម្ដង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ គឺលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៕ រំចង់