បើតាមការចុះផ្សាយពីសារព័ត៌មាន Simple Flying បានឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺជាប្រភេទ Airbus A320s ដែលមានតម្លៃប្រហែល ១០១លានដុល្លារអាមេរិក ខណៈតម្លៃមួយនេះ នៅមិនទាន់រាប់បញ្ចូលពីការរចនាផ្សេងៗនោះឡើយ។
ជាជំហានដំបូងនេះក្រុមហ៊ុន AirAsia នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320s ចំនួន ២គ្រឿង សម្រាប់ការហោះហើរនៅក្នុងប្រទេសកម្ពុជាធ្វើដំណើរទៅមករាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយហោះហើរចំនួន ៤ជើងក្នុងមួយថ្ងៃ ចំណែកឯការហោះហើរក្រៅប្រទេស នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ៕