វិនិយោគិនមហាមិត្តខាងកើតដែលកំពុងប្រតិបត្តិធុរកិច្ចនៅកម្ពុជាមានចំនួនមិនតិចជាង៥០ក្រុមហ៊ុន

ពិភពលោក
ថ្ថ្ងៃសៅរ៍ 9 មីនា 2024
វិនិយោគិនមហាមិត្តខាងកើតដែលកំពុងប្រតិបត្តិធុរកិច្ចនៅកម្ពុជាមានចំនួនមិនតិចជាង៥០ក្រុមហ៊ុន

នៅក្នុងកិច្ចជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៤នេះ មានធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា។ 

នៅក្នុងនោះឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ១១ ពាន់លានដុល្លារ និង៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។វៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា។

វិនិយោគិនមហាមិត្តខាងកើតដែលកំពុងប្រតិបត្តិធុរកិច្ចនៅកម្ពុជាមានចំនួនមិនតិចជាង៥០ក្រុមហ៊ុន

បច្ចុប្បន្នមានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុន និងដំណើរការក្រុមហ៊ុនធំៗនៅកម្ពុជារួមមានក្រុមហ៊ុន Metfone, ធនាគារ BIDC, ធនាគារ MB Bank, ធនាគារ Agribank, ធនាគារ Sacombank Cambodia, និងធនាគារ SHB។ ចំណែកវិស័យកសិកម្មដូចជាក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម(VRG), ក្រុមហ៊ុន Thagrico, ក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), ក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិក Blutronicsជាដើម៕

វិនិយោគិនមហាមិត្តខាងកើតដែលកំពុងប្រតិបត្តិធុរកិច្ចនៅកម្ពុជាមានចំនួនមិនតិចជាង៥០ក្រុមហ៊ុន