ក្រុមហ៊ុនយក្ស Nike កាត់បន្ថយបុគ្គលិកច្រើនជាង ១ ៦០០នាក់ បន្ទាប់ពីព្យាករណ៍ប្រាក់ចំណេញនៅឆ្នាំនេះ

ពិភពលោក
ថ្ថ្ងៃសៅរ៍ 17 កុម្ភៈ 2024
ក្រុមហ៊ុនយក្ស Nike កាត់បន្ថយបុគ្គលិកច្រើនជាង ១ ៦០០នាក់ បន្ទាប់ពីព្យាករណ៍ប្រាក់ចំណេញនៅឆ្នាំនេះ

ក្រុមហ៊ុនផលិតសម្ភារៈកីឡាដ៏ល្បីយេហោ Nike នឹងកាត់បន្ថយបុគ្គលប្រហែល ២% ឬច្រើនជាង ១ ៦០០នាក់ បន្ទាប់ពីព្យាករណ៍ថា ប្រាក់ចំណេញនៅឆ្នាំនេះមានការថយចុះ។ នេះបើសារព័ត៌មាន Reuters បានចុះផ្សាយ។

ក្រុមហ៊ុនអាមេរិកមួយនេះក៏ធ្លាប់បង្ហើបពីការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំបែបនេះផងដែរ កាលពីឆ្នាំទៅ ខណៈដំណាក់កាលកាត់បន្ថយបុគ្គលិកទីមួយ នឹងធ្វើឡើងពីថ្ងៃទី១៦ ខែកុម្ភៈ ស្របពេលដំណាក់កាលពីពីរ នឹងបញ្ចប់មុនត្រីមាសនេះ។

ក្រុមហ៊ុនយក្ស Nike កាត់បន្ថយបុគ្គលិកច្រើនជាង ១ ៦០០នាក់ បន្ទាប់ពីព្យាករណ៍ប្រាក់ចំណេញនៅឆ្នាំនេះ

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Nike មានបុគ្គលិកសរុបប្រមាណ ៨៣ ៧០០នាក់ ហើយការកាត់បន្ថយបុគ្គលិកនេះ នឹងមិនប៉ះពាល់ដល់ក្រុមបុគ្គលិក ធ្វើការនៅតាមហាងផ្ទាល់ និងតាមផ្នែកច្នៃប្រឌិតនានាឡើយ។

គួររម្លឹកថា ក្រៅពីក្រុមហ៊ុនសម្ភារៈកីឡា Nike ក៏នៅមានក្រុមហ៊ុនធំៗជាច្រើនទៀត ដែលរកស៊ីលើវិស័យមួយនេះ ដូចជា Adidas និង Puma ជាដើម សុទ្ធតែបង្ហាញពីក្ដីបារម្ភថា ប្រាក់ចំណេញនៅឆ្នាំនេះ នឹងមានការថយចុះ ហើយការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ គឺប្រាកដជាមិនងាយជៀសផុតឡើយ៕