រាជរដ្ឋាភិបាលថៃពន្យាពេលចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ សារជាថ្មីទៀត

ពិភពលោក
ថ្ថ្ងៃពុធ 17 មករា 2024
រាជរដ្ឋាភិបាលថៃពន្យាពេលចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ សារជាថ្មីទៀត

គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃគ្រោងចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលសារជាថ្មី គ្រាដែលរដ្ឋមន្ត្រីលោក Srettha Thavisin ធ្លាប់ប្រកាសថា នឹងចាប់ផ្ដើមអនុវត្តពីខែឧសភាតទៅ។

សារព័ត៌មាន CNA បានចុះផ្សាយថា គម្រោងចែកលុយឌីជីថលរបស់ លោក Srettha ដំបូងឡើយត្រូវចាប់ផ្ដើមពីខែកុម្ភៈ ហើយត្រូវពន្យារពេលដល់ខែឧសភា ដោយសារចរចាជាមួយរដ្ឋសភាមិនត្រូវគ្នា ខណៈសារនេះ នៅមិនទាន់ដឹងថាត្រូវពន្យារពេលដល់ខែណាឡើយ។

រាជរដ្ឋាភិបាលថៃពន្យាពេលចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ សារជាថ្មីទៀត

ដំណឹងនៃការពន្យារពេលលើកនេះ កើតឡើងក្រោយរដ្ឋាភិបាល និងធនាគារកណ្ដាល មិនឯកភាពលើការផ្ដល់កម្ចី ចំពោះការអនុវត្តផែនការមួយនេះ ក្រោមហេតុផលបារម្ភពី វិបត្តិអតិផរណានៅប្រទេសថៃ។

គួរបញ្ជាក់ថា គោលនយោបាយចែកលុយ ១ម៉ឺនបាត សម្រាប់មនុស្ស ៥០លាននាក់របស់ នាយករដ្ឋមន្ត្រីថៃ បង្កើតឡើងក្នុងគោលបំណងពន្លឿនកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក ជាមួយគោលដៅជាមធ្យម បង្កើនកំណើនសេដ្ឋកិច្ចឲ្យបាន ៥% ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕

រាជរដ្ឋាភិបាលថៃពន្យាពេលចែកលុយឌីជីថលជាង ១៤ពាន់លានដុល្លារ សារជាថ្មីទៀត