ចំនួនអ្នកទេសចរបរទេស ៦០ម៉ឺននាក់បានធ្វើដំណើរចូលមកកាន់ប្រទេសថៃ នៅក្នុងរយៈពេលត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 11 មករា 2024
ចំនួនអ្នកទេសចរបរទេស ៦០ម៉ឺននាក់បានធ្វើដំណើរចូលមកកាន់ប្រទេសថៃ នៅក្នុងរយៈពេលត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤

លោក Sudawan Wangsuphakijkosal រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បាននិយាយថា ភ្ញៀវទេសចរបរទេសសរុបចំនួន ៦០៥ ៥៣៧នាក់បានធ្វើដំណើរមកកាន់ទឹកដីប្រទេសថៃ បើរាប់ត្រឹមមួយសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា។ ក៏ប៉ុន្តែចំនួននេះ គឺទាបជាងសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ២០២៣ ប្រមាណ២៣,៣២% ឬស្មើរនឹងចំនួន ១៨៤ ១០៦នាក់។

ចំនួនអ្នកទេសចរបរទេស ៦០ម៉ឺននាក់បានធ្វើដំណើរចូលមកកាន់ប្រទេសថៃ នៅក្នុងរយៈពេលត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤

ខាងក្រោមនេះ គឺជាតួលេខនៃប្រទេសដែលជាប្រភពទេសចរណ៍កំពូលៗទាំងប្រាំ ដែលមានប្រជាជនមកកម្សាន្តក្នុងប្រទេសថៃច្រើនជាងគេ នៅត្រឹមមួយសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៤ ក៏ដូចជាបង្ហាញអំពីទិន្នន័យប្រៀបធៀបទៅនឹងសប្តាហ៍ចុងក្រោយក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលរូមមាន ទេសចរចិនមានចំនួន ៨១ ៨៥៤នាក់ ធ្លាក់ចុះ១៨,៩៦% ទេសចរម៉ាឡេស៊ីមានចំនួន ៦៤ ០៥៣នាក់ ធ្លាក់ចុះ៤៨,១៥% ទេសចររុស្ស៊ីមានចំនួន ៥១ ៤៦៧នាក់ ធ្លាក់ចុះ២,៧% ទេសចរកូរ៉េខាងត្បូងមានចំនួន ៤៣ ៨៩៤នាក់ ធ្លាក់ចុះ ៤,៩៣% និងទេសចរឥណ្ឌាមានចំនួន ៣០ ២០៣នាក់ ធ្លាក់ចុះ ២៣,៧៩%។

ចំនួនអ្នកទេសចរបរទេស ៦០ម៉ឺននាក់បានធ្វើដំណើរចូលមកកាន់ប្រទេសថៃ នៅក្នុងរយៈពេលត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤

ទោះយ៉ាងនេះក្ដីលោករដ្ឋមន្ត្រី បានបង្ហាញក្ដីរំពឹងថា ការមកដល់របស់ជនបរទេសនឹងកើនឡើងក្នុងសប្តាហ៍ទីពីរនៃខែមករា ដោយសារការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន។ ហើយមួយវិញទៀតចំពោះគោលនយោបាយពន្យារទិដ្ឋាការស្នាក់នៅសម្រាប់ភ្ញៀវទេសចររុស្ស៊ី ព្រមទាំងការមកដល់កាន់តែច្រើនពីប្រទេសដែលនៅតំបន់ឆ្ងាយៗក៏បានរួមចំណែកដល់កំណើនភ្ញៀវទេសចរបរទេសឱ្យមកកាន់ប្រទេសថៃកើនឡើងបន្ថែមទៀតផងដែរ៕