កំពូលមហាសេដ្ឋីហ្វេសបុក ប្រកាស់លក់ភាគហ៊ុនជាលើកដំបូងដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ

ពិភពលោក
ថ្ថ្ងៃពុធ 6 ធ្នូ 2023
កំពូលមហាសេដ្ឋីហ្វេសបុក ប្រកាស់លក់ភាគហ៊ុនជាលើកដំបូងដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ

លោក Mark Zuckerberg មហាសេដ្ឋីអាមេរិក កំពុងលក់ភាគហ៊ុននៅក្រុមហ៊ុន Meta Platforms Inc ជាលើកដំបូង ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីតម្លៃហ៊ុននៃក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ មានការហក់ឡើងខ្លាំងតាំងពីឆ្នាំ២០២២។

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានចុះផ្សាយថា ស្ថាបនិកក្រុមហ៊ុន Meta បានបញ្ចេញភាគហ៊ុនប្រហែល ៦៨២ ០០០ហ៊ុន ដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ ខណៈវាគឺជាការលក់ភាគហ៊ុនដំបូងរបស់មហាសេដ្ឋីអាមេរិក តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

កំពូលមហាសេដ្ឋីហ្វេសបុក ប្រកាស់លក់ភាគហ៊ុនជាលើកដំបូងដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ

ជាមួយគ្នា គិតត្រឹមចុងខែវិច្ឆិកានេះ ភាគហ៊ុននៃក្រុមហ៊ុន Meta មានការកើនឡើងប្រហែល ១៧២% ខ្ពស់ជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងអស់ នៅសហរដ្ឋអាមេរិក។

គួរម្លឹកថា ភាគហ៊ុនរបស់ក្រុមហ៊ុន Meta កំពុងហក់ឡើងខ្ពស់ និងរំកិលទៅកាន់ចំណុចកំពូលបំផុតរបស់ខ្លួន កាលពីឆ្នាំ២០២១ ដែលមានតម្លៃខ្ពស់ជាង ៣៧៨ដុល្លារនាពេលនោះ ខណៈបច្ចុប្បន្នតម្លៃហ៊ុនគឺ ៣២០ដុល្លារ៕

កំពូលមហាសេដ្ឋីហ្វេសបុក ប្រកាស់លក់ភាគហ៊ុនជាលើកដំបូងដែលមានតម្លៃប្រហែល ១៨៥លានដុល្លារ