កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល៧ខែឆ្នាំ២០២៣

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 31 សីហា 2023
កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល៧ខែឆ្នាំ២០២៣

រយៈពេល៧ខែ ឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានកៅស៊ូ។

កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល៧ខែឆ្នាំ២០២៣

ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន ២២៨ ៥០០០២៣ដុល្លារចំណែកការនាំចេញឈើកៅស៊ូមានចំនួន ១ ០១៦៦៣៩ដុល្លារ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃន១៣៣៧ដុល្លារក្នុង១តោន ថយចុះចំនួន២៤៤ដុល្លារ ក្នុង១តោនស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូក្នុងរយៈពេលដូចគ្នានេះមានតម្លៃ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។ 

កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល៧ខែឆ្នាំ២០២៣

គួររម្លឹកថា ផ្ទៃដីកៅស៊ូនៅកម្ពុជាសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១៥៣៣២ហិកតា ស្មើនឹឲង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩២៤៦ហិកតាស្មើនឹង២២ភាគរយ៕