ក្រសាធ្នង់ មិនងាយបានឃើញនៅទីវាល ខណៈជាបក្សីអៀនខ្មាសច្រើន និងជិតផុតពូជ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 28 កញ្ញា 2021
ក្រសាធ្នង់ មិនងាយបានឃើញនៅទីវាល ខណៈជាបក្សីអៀនខ្មាសច្រើន និងជិតផុតពូជ

អ្នកនឹងមិនងាយបានឃើញសត្វក្រសាធ្នង់ ព្រោះជាបក្សីដែលមានភាពអៀនខ្មាសច្រើន ដោយវាចំណាយពេលតិចតួចនៅទីវាល និងជាប្រភេទជិតផុតពូជ។

សត្វក្រសាធ្នង់ចូលចិត្តរស់នៅកន្លែងដាំដំណាំក្រាស់ៗ ក្បែរទឹកហើយកម្រទុំនៅលើដើមឈើណាស់ដោយវាចូលចិត្តកន្លែងនៅលើដីដើម្បីសម្រាក។ ចំនួនសត្វប្រភេទនេះគេមិនទាន់ដឹងមានចំនួនប៉ុន្មានទេនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា បក្សី​នេះមានក្បាល​ពណ៌ខ្មៅ និង​បន្ត​ដោយ​កំប៉ោយ​វែង កវែង​មាន​ពណ៌​ទឹកក្រូច និង​មាន​ឆ្នូត​ខ្មៅ​ចាប់ពី​គល់​ចំពុះ​តាម​បណ្ដោយ​ក​រហូតដល់​ទ្រូង។ លក្ខណៈពិសេសម្រាមជើងវែងៗរបស់វាអាចដើរបានលើរុក្ខជាតិបណ្តែតទឹក ហើយពេលខ្លះវាដើរលើគុម្ពោតព្រៃ ដោយពុំចាំបាច់ក្តាប់មែកឈើទៀតផង៕