
សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ បានមានព្រះបន្ទោលថា ធុរកិច្ចរបស់ព្រះអង្គម្ចាស់ជាបុត្រទី៨ របស់ព្រះអង្គថា ការទិញក្លឹប AS Saint-Etienne របស់បារាំងជាការវិនិយោគជាលក្ខណៈឯកជនសុទ្ធសាធហើយមិនមានពាក់ព័ន្ធនឹងបុគ្គល ឬស្ថាប័នណាមួយនៅក្នុងប្រទេសកម្ពុជា ក្រៅពីព្រះអង្គម្ចាស់ផ្ទាល់។
សម្ដេចបានបញ្ជាក់ថា បុត្រាខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ជាកូនទី៨របស់ខ្ញុំ និងជាព្រះអង្គម្ចាស់មួយអង្គក្នុងចំណោមព្រះអង្គម្ចាស់ខ្មែរជាច្រើនព្រះអង្គទៀតក្នុងរាជវង្សានុវង្ស។ គ្មានព្រះអង្គម្ចាស់កម្ពុជាណា ដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រប់គ្រងរាជសម្បត្តិបន្ត ឬទទួលគោរមងារ ព្រះរជ្ជទាយាទ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សូមរំលឹកថា ដូចក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី២០ ខែកញ្ញា ផងដែរសម្តេច ច័ក្រពង្ស់ បានឆ្លើយតបទៅនឹងការផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដោយភ្ជាប់គោរមងារ«រជ្ជទាយាទ» (Prince Heritier ជាភាសាបារាំង ឬ Crown Prince ជាភាសាអង់គ្លេស) សម្រាប់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ៕