
ការពិភាក្សានេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី ៣០០នាក់ និងផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាងលើនិងអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនសម្រាប់ធ្វើជាឯកសារធ្វើដំណើរ។

លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះដើម្បីពួកគេអាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា នៅពេលពួកគេចូលមកកម្ពុជា៕
