បន្ទាប់ពីផេកហ្វេសប៊ុក ហ៊ុន ជា ដើម្បីខ្មែរ បានបង្ហោះរូបលោក ហ៊ុន ជា ជាមួយនារីម្នាក់កាលពីល្ងាចថ្ងៃទី ០១ មករា ២០២៣ សម្ដេចតេជោបានកើតឆ្ងល់នឹងខុមិនសួរបញ្ជាក់លោក ហ៊ុន ជា ត្រូវជាក្មួយបង្កើតថា រូបនោះជាប្រពន្ធ ឬជាស្រី និងឱ្យលោក ហ៊ុន ជា បំភ្លឺតែមិនឃើញបញ្ជាក់ ឬ បំភ្លឺសម្ដេចតេជោបានបង្ហោះសំណេរ និងរូបភាពនេះឡើងដូចខាងក្រោម៖
«ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជាបង្ហោះរូបថតជាមួយស្រីម្នាក់ដែលខ្ញុំចូលទៅសួរ តើជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់ទាំងហ៊ុន ជាក៍មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ឬជាស្រីយកប្តីគេខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជាទើបច្បាស់។»