កាសែត Bangkok Post បានចុះផ្សាយថា ពលរដ្ឋចិនស្ថិតនៅកំពូលតារាងក្នុងនាមជាជនបរទេស ដែលទិញខុនដូច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ ក្នុងរយ:ពេល ៨ខែដំបូងឆ្នាំ២០២២ ជាមួយនឹងការទិញអចលនទ្រព្យសរុប កើនឡើងដល់ ១៥ពាន់លានបាត ឬប្រហែល៤១៨លានដុល្លារ។
លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុន Jones Lang LaSalle Thailand ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអាជីព ខាងផ្នែកអចលនទ្រព្យ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្ននេះ មានខុនដូ ប្រហែល ៧៧០ ០០០ យូនីត ត្រូវបានដាក់លក់នៅលើទីផ្សារ។ យ៉ាងណា ក្នុងចំណោមនោះ ខុនដូសរុបចំនួន ៥៨ ០៧៨យូនីត ដែលមានតម្លៃ ១៥១ពាន់លានបាត ត្រូវបានលក់ទៅឱ្យអតិថិជនក្នុងអំឡុងពេល ៨ខែដំបូង ឆ្នាំ២០២២។
ក្រៅពីជនជាតិចិន ក្នុងនោះប្រជាជនសហរដ្ឋអាមេរិក បារាំង រុស្ស៊ី អង់គ្លេស តៃវ៉ាន់ អូស្ត្រាលីឥណ្ឌា កម្ពុជា និងមីយ៉ាន់ម៉ា ក៏បានទិញខុនដូ ក្នុងតម្លៃសរុប ប្រមាណ ១៥ពាន់លានបាតផងដែរនៅក្នុងរយ:ពេល ៨ខែដំបូងឆ្នាំនេះ៕