អាហ្វ្រិកខាងត្បូង ពង្រាយយោធាឱ្យជួយប៉ូលិសទប់ទល់ចលាចល ក្រោយស្លាប់ ៧២នាក់

ពិភពលោក
ថ្ថ្ងៃពុធ 14 កក្កដា 2021
អាហ្វ្រិកខាងត្បូង ពង្រាយយោធាឱ្យជួយប៉ូលិសទប់ទល់ចលាចល ក្រោយស្លាប់ ៧២នាក់

អ្នកស្លាប់នៅប្រទេសអាហ្វ្រិកខាងត្បូងកើនឡើងដល់ ៧២នាក់បន្ទាប់ពីអំពើហិង្សាបានកេីតឡេីងពាសពេញតំបន់ជាច្រេីនក្នុងប្រទេស​ ក្រោយពីមានការដាក់ពន្ធនាគារអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង​ លោក ចេកុប​ ហ្សូម៉ា​ (Jacob Zuma)។

អ្នកស្លាប់ទាំងនេះរាប់បញ្ចូលទាំងមនុស្ស ១០នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពេលមានការចូលលួចទំនិញនៅក្នុងផ្សារទំនើបមួយកន្លែងកាលពីយប់ថ្ងៃអង្គារក្នុងទីក្រុង​សូវ៉េតូ​ (Soweto)។ 

បច្ចុប្បន្ន ប្រទេសនេះបានពង្រាយយោធា ដើម្បីជួយប៉ូលិសទប់ទល់នឹងចលាចលដែលកំពុងវឹកវរ៕