តើពាក្យ «អោយ ឲ្យ ឱយ ឱ្យ» ប្រើមួយណាបានត្រឹមត្រូវជាផ្លូវការ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 10 វិច្ឆិកា 2022
តើពាក្យ «អោយ ឲ្យ ឱយ ឱ្យ» ប្រើមួយណាបានត្រឹមត្រូវជាផ្លូវការ

អ្នកផងតែងនិយមសេសេរពាក្យថា «អោយ ឲ្យ ឱ្យ» ស្ដាប់ទៅសូរសព្ទដូចគ្នាតែការសរសេរផ្សេងៗគ្នា តើបីពាក្យខាងលើនេះមួយណាយកមកប្រើឱ្យជាផ្លូវការប្រាកដ?

បើតាមវចនានុក្រមខ្មែរសម្ដេចសង្ឃ ជួន ណាត បានលើកឡើងថា ពាក្យ «ឱ្យ» កិរិយាសព្ទ ( ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សា ហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព. ស. ២៤៥៩ គ. ស. ១៩១៥ ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឲ្យប្រើជា ឱយ ឬ អោយ ឡើយ; មើលក្នុង និទាន Introduction ផង ) ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃឱ្យប្រាក់, ឱ្យស្បៀង, ឱ្យទ្រព្យរបស់, ឱ្យគ្រឿងស្លៀកពាក់។

តើពាក្យ «អោយ ឲ្យ ឱយ ឱ្យ» ប្រើមួយណាបានត្រឹមត្រូវជាផ្លូវការ

ប្រើ, បង្គាប់, ញ៉ាំងឱ្យធ្វើ, ឱ្យរៀន, ឱ្យទៅ, ឱ្យមក។ ឱ្យកាន់ការ ឱ្យទទួលកាន់មុខការ។ ឱ្យការណ៍ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ : សាក្សីឆ្លើយឱ្យការណ៍តាមពិត។ ឱ្យជើង ហុចជើងម្ខាងឱ្យចាប់ : អ្នកចំបាប់ឱ្យជើងគ្នាម្ដងម្នាក់។ លើកជើងហុចបញ្ជោះឬបញ្ឈឺចិត្តចំពោះមុខដោយសេចក្ដីព្រហើនមើលងាយ : វាហ៊ានឱ្យជើងខ្ញុំ។ ឱ្យដៃ បើកដៃឱ្យហ៊ានធ្វើ។ ហុចដៃបញ្ជោះឬបញ្ឈឺចិត្តដោយមានសេចក្ដីមើលងាយ ឬក៏ហុចដៃចំអកឡកឱ្យគ្នា : វាហ៊ានឱ្យដៃខ្ញុំ; អ្នកច្រៀងតឱ្យដៃគ្នា( និយាយថា ហុចដៃឱ្យគ្នា ក៏បាន )។ ឱ្យដំណឹង ប្រាប់ដំណឹង ។ ឱ្យតម្រួយ ប្រាប់តម្រួយ។ ឲ្យន័យពន្យល់ ឱ្យនាម ឬ ឱ្យឈ្មោះ សន្មតនាម ឬ តាំងឈ្មោះ។ ឲ្យឧបាយ ប្រាប់ឧបាយ។ ឱ្យអំណាចបើកអំណាច, ប្រគល់អំណាច។ល។ ( ម. ព. ឧក និងឪ ទៀតផង ) ព. កា. បញ្ជាក់ អញ្ញត្រសព្ទ ថាៈអញ, អ្នក, នេះ, នោះ, ឱ្យ, ហោង កុំឱ្យសរសេរតាមសូរថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រីពាក្យអញអ្នក នេះនោះបញ្ជាក់ ដល់ឱ្យនិងហោង ពោលជាពាក្យកាព្យ ឱ្យងាយចាំចង សរសេរម្ដងៗ កុំភ្លាត់តាមសូរ។ ប៉ុណ្ណេះជាអាទិ៍ ប្រើកុំឱ្យឃ្លាត យកផ្សេងជាថ្នូរ អញ្ញត្រសព្ទ មិនត្រូវផ្លាស់ប្ដូរ ទោះបីមានសូរ ឮផ្សេងក៏ដោយ៕ សម្ដេចសង្ឃ ជួន ណាត